ក្រុមរដ្ឋអាជ្ញាម៉ិកស៊ិកស៊ើបអង្កេតករណីវីដេអូឃើញទាហានប្រហារជីវិតបុរស៥នាក់

2023/06/08 10:35:54 pm        106

ម៉ិកស៊ិក ៖ ក្រុមរដ្ឋអាជ្ញាម៉ិកស៊ិក កំពុងស៊ើបអង្កេតលើអ្វីដែលប្រធានាធិបតីប្រទេសមួយនេះ ចាត់ទុកថាជា ការប្រហារ ជីវិតមនុស្ស ក្រោយទាហានត្រូវបានគេថតជាប់សកម្មភាពវាយធ្វើបាប ហើយបន្ទាប់មកបាញ់ប្រហារបុរស ៥នាក់ ដែលពួកគេទាញចេញពីរថយន្តជួបគ្រោះថ្នាក់ ។ 

ការស៊ើបអង្កេតដែលប្រកាសឡើងដោយលោកប្រធានាធិបតី Andres Manuel Lopez Obrador ធ្វើឡើង បន្ទាប់ពីការចុះ​ផ្សាយរបស់សារព័ត៌មានកាលពីថ្ងៃអង្គារ នូវវីដេអូដែលមានកាលបរិច្ឆេតថ្ងៃទី ១៨ ខែឧសភា នៅរដ្ឋ ភាគខាងជើង Tamaulipasឃើញទាហានរាប់សិបនាក់ ឡោមព័ទ្ធរថយន្តមួយគ្រឿងដែលបានបើកលឿនទៅបុកជញ្ជាំង ។ 

នៅក្នុងវីដេអូនេះ ឃើញទាហានទាញមនុស្ស ៥នាក់ចេញពីរថយន្ត រួចទាត់ធាក់ មុនពេលរុញពួកគេខ្ទប់ជញ្ជាំង ។ ទាហានម្នាក់ត្រូវបានគេមើលឃើញទាញកាំភ្លើងវែងចេញពីរថយន្ត ។ បន្ទាប់មកទាហានទំនងជារកកន្លែងការពារខ្លួន ហើយបាញ់ពីចម្ងាយតម្រង់គោលដៅដែលមើលមិនឃើញ មុនពេលបាញ់បុរសទាំងនោះ ។ 

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានថា ទីតាំងនោះគឺជាទីក្រុង Nuevo Laredo រដ្ឋ Tamaulipas ប្រទេសម៉ិកស៊ិក ដោយសារតែលក្ខណៈភូមិសាស្រ្ត ប្លង់ផ្លូវ ដើមឈើ និងសំណង់អគារមើលឃើញនៅក្នុងវីដេអូ ដែលត្រូវបានផ្គូផ្គងជា​មួយរូបភាពផ្កាយរណបនៅតំបន់នោះ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        44
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        74
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm