អាកាសយានដ្ឋាន Hodeida របស់ប្រទេសយ៉េម៉ែន បានត្រៀមរួចរាល់សម្រាប់ប្រតិបត្តិការឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់

2023/06/09 12:35:19 am        68

ឧទ្ធម្ភាគចក្រដែលជាជំនួយរបស់អង្គការសហប្រជាជាតិ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Hodeida ក្នុងប្រទេសយ៉េម៉ែន កាលពីថ្ងៃពុធ ដោយបញ្ចប់ការសាកល្បង និងប្រតិ​បត្តិ​កា​រ​​សាកល្បងដោយជោគជ័យបន្ទាប់ពីការផ្អាករយៈពេលប្រាំបីឆ្នាំ ចាប់តាំងពីការវាយប្រហារតាមអាកាសដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតមក។

ឧទ្ធម្ភាគចក្រដែលហោះចេញពីប្រទេស Djibouti (ជីប៊ូទី) បានចុះចតនៅអាកាសយានដ្ឋាន Hodeida ហើយត្រឡប់ទៅប្រទេស Djibouti វិញ បន្ទាប់ពី​បានសាកល្បង​ការហោះហើរ​ឧទ្ធម្ភាគ​ចក្រ​សង្គ្រោះបន្ទាន់ និងការចុះចតនៅអាកាសយានដ្ឋាននោះ។

អាកាសយានដ្ឋានត្រូវបានបំផ្លាញនៅក្នុងការវាយឆ្មក់តាមអាកាសកាលឆ្នាំ ២០១៥ នៅពេលដែលក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានចូលទៅក្នុងប្រទេសយ៉េម៉ែន ដើម្បីគាំទ្រ​រដ្ឋាភិបាល​យ៉េម៉ែន បន្ទាប់ពីកងជីវពល Houthi គាំទ្រដោយអ៊ីរ៉ង់បានដណ្តើមកាន់កាប់ទីក្រុងភាគខាងជើងជាច្រើន និងបានបង្ខំរដ្ឋាភិបាល​យ៉េម៉ែនដែលគាំទ្រ ដោយអារ៉ាប៊ីសាអូឌីត ចេញ​ពី​រដ្ឋធានីសាណាកាលឆ្នាំ២០១៤។

ដោយសារតែការខូចខាតយ៉ាងធ្ងន់ធ្ងរ និងដំណើរការខុសប្រក្រតីនៅក្នុងអាកាសយានដ្ឋាន បច្ចុប្បន្ននេះវាបំពេញបានតែលក្ខខណ្ឌបច្ចេកទេសសម្រាប់ការហោះឡើង និងចុះចត​ឧទ្ធម្ភាគចក្រ​សង្គ្រោះបន្ទាន់ប៉ុណ្ណោះ។

អាកាសយានដ្ឋាននេះ ត្រូវបានគេរំពឹងថានឹងចំណាយពេលយ៉ាងតិចប្រាំមួយខែ ឬរហូតដល់មួយឆ្នាំដើម្បីស្តារឡើងវិញតាមរយៈការជួសជុល និងបង្កើតឡើងវិញ មុនពេលវាអាច​ដំណើរ​ការការហោះ​ហើរ និងចុះចតយន្តហោះធម្មតាបាន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm