មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លើកទឹកចិត្តសាស្ត្រាចារ្យ និងនិស្សិតខិតខំស្រាវជ្រាវ ដើម្បីសម្រួចចំណេះដឹងឱ្យកាន់តែប្រសើរ

2023/06/09 12:38:48 am        242

ភ្នំពេញ ៖ ឯកឧត្តម សាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្តដល់សាស្ត្រាចារ្យ និស្សិតសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ខិតខំធ្វើការស្រាវជ្រាវជាប្រចាំដើម្បីសម្រួចចំណេះដឹង ទ្រឹស្តី និងការអនុវត្តឱ្យកាន់​តែប្រសើរឡើង​ថែមទៀត។

​ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ធា គ្រុយ យ៉ាងដូច្នេះ ក្នុងសិក្ខាសាលាអន្តរជាតិ រៀបចំឡើងដោយ​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងបណ្ឌិតសភាជាតិវេជ្ជសាស្ត្រ នៃប្រទេសបារាំង នៅព្រឹកថ្ងៃទី០៨ ខេមិថុនា ឆ្នាំ២០២៣នេះ។

ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ បានលើកឡើងទៀតថា នៅពេលសាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល ទទួលបានចំណេះដឹងខ្ពស់ នឹងចូលរួមចែករំលែកចំណេះ​ដឹងទាំងនេះទៅ​ជូនសហភាតរៈរបស់យើងនៅគ្រប់រាជធានី-ខេត្ត ដើម្បីឱ្យពួកគាត់មានចំណេះដឹងជ្រៅជ្រះចូលរួមពិនិត្យ ពិគ្រោះ ព្យាបាលជំងឺប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកម្ពស់សេវាសុខាភិបាលកាន់តែប្រសើរឡើង។ ជាក់ស្តែងសិក្ខាសាលានាពេលនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាពបន្ត របស់អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល ក៏ដូចជាការពង្រីកចំណេះដឹងបន្ថែម ជូនដល់ក្មួយៗជានិស្សិត នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផងដែរ។

ជាមួយគ្នានោះដែរឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានមានប្រសាសន៍ថា សិក្ខាសាលាអន្តរជាតិនេះ ធ្វើឡើងក្នុងគោល​បំណងដើម្បីចែករំលែកចំណេះដឹងជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងនិស្សិត អំពីបច្ចុប្បន្នភាពថ្មីៗ​ទាក់ទិននឹងប្រធានបទទាំង៣ ដែលបានជ្រើសរើស លើកកម្ពស់ស្រាវជ្រាវ និងជំរុញលើកទឹកចិត្តការងារ​ស្រាវជ្រាវក្នុងចំណោមអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលកម្ពុជា សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យ និងផ្តល់ឱកាស និងជំរុញទំនាក់ទំនងបណ្តាញក្នុងចំណោមអ្នកវិជ្ជាជីវៈសុខាភិបាល អ្នកស្រាវជ្រាវកម្ពុជា និងបារាំង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការដែលមានជាយូរអង្វែងរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងបណ្ឌិតសភាជាតិវេជ្ជសាស្ត្រ នៃប្រទេសបារាំង។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានបញ្ជាក់ថា សិក្ខាសាលានេះ នឹងមានបទបង្ហាញចំនួន៩ សម្រាប់​សាស្ត្រាចារ្យ ​និស្សិត និងសាធារណជន ដែលបានចុះឈ្មោះចូលរួម ហើយនឹងមានការបែងចែកជាក្រុមគ្រូពេទ្យ អ្នក​ស្រាវជ្រាវបារាំង-កម្ពុជា ជាក្រុមពិភាក្សាចំនួន៣ក្រុម ដើម្បីប្រមូលធាតុចូល និងអនុសាសន៍ផ្សេងៗ សម្រាប់ការ​រៀបចំជាសំណើរគម្រោងស្រាវជ្រាវទៅពេលអនាគត។ បច្ចុប្បន្ន សាកលវិទ្យាល័យបាននឹង​កំពុងផ្តល់អាទិភាព​ខ្ពស់លើការងារស្រាវជ្រាវ និងខិតខំលើកទឹកចិត្តសាស្ត្រាចារ្យ មន្ត្រី បុគ្គលិក និងនិស្សិត ឱ្យធ្វើការស្រាវជ្រាវជាប្រចាំ ដែលនេះក៏ជាផ្នែកមួយក្នុងការពង្រឹងគុណភាព បណ្តុះបណ្តាល ជំរុញការបង្រៀន និងការរៀនផ្តោតលើភស្តុតាង និងមានបច្ចុប្បន្នភាពពិសេសអាចឱ្យពួកគាត់អាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ទាំងបទពិសោធន៍​ចំណេះដឹង និងព័ត៌មានវិទ្យាសាស្ត្រនានា ដែលកើតចេញពីការងារស្រាវជ្រាវរបស់ពួកគាត់ ក៏ដូចជាការបង្កើត​បណ្តាញ​អន្តរជាតិសម្រាប់ការងារស្រាវជ្រាវទៅថ្ងៃអនាគត៕ ដោយ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm