ប្រព័ន្ធវេជ្ជសាស្រ្ដ ខិតជិតនឹងការដួលរលំ នៅតំបន់រដ្ឋធានីធំៗរបស់ស៊ូដង់ ដោយសារជម្លោះ

2023/06/09 02:29:15 am        184

ប្រព័ន្ធវេជ្ជសាស្រ្ដ កំពុងឈានទៅរកការដួលរលំ នៅក្នុងតំបន់រដ្ឋធានីធំៗនៃប្រទេសស៊ូដង់ ខណៈដែល ៧០ភាគរយនៃស្ថាប័នវេជ្ជសាស្រ្ត នៅទីនោះ ត្រូវបានបិទដោយ​សារតែការ​ប្រយុទ្ធ​គ្នា និងការរំខានដ៏ខ្លាំងក្លា ដែលបណ្តាលឲ្យខ្វះខាតធនធានវេជ្ជសាស្រ្ត និងភាពបន្ទាន់សម្រាប់ជំនួយមនុស្សធម៌។

តំបន់រដ្ឋធានីធំៗរបស់ស៊ូដង់ រួមមានក្រុងខាទូម (Khartoum) អ៊ុដឺមែន (Omdurman) និងខាទូមខាងជើង (Khartoum North)។ ហើយមន្ទីរពេទ្យដែលនៅតែជួបការលំបាក កំពុង​ប្រឈម​មុខ​នឹង​កង្វះខាត និងកង្វះថាមពល ប្រេងឥន្ធនៈ ឱសថ និងបុគ្គលិកជំនាញ។

យោងតាមមន្ត្រីដែលធ្វើការឲ្យមន្ទីរពេទ្យចុងក្រោយ ដែលនៅតែដំណើរការនៅក្រុងអ៊ុដឺមែន (Omdurman) បានឲ្យដឹងថា ពួកគេពឹងផ្អែកជាចម្បងលើម៉ាស៊ីនភ្លើងផ្ទាល់ខ្លួនរបស់ពួកគេ ខណៈ​​ទីក្រុងផ្តល់​ថាមពល និងការផ្គត់ផ្គង់ទឹកត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

លោក​​ Ahmed Zait ដែលជាមន្ត្រីនៃមន្ទីរពេទ្យសកលវិទ្យាល័យ AlNau បាននិយាយថា ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដូចជាថ្នាំអង់ទីប៊ីយ៉ូទិច និងថ្នាំបំបាត់ការឈឺចាប់ បានអស់ ឬជិតអស់​ទៅ​ហើយ ដោយបង្ខំឲ្យពួកគេចាំបាច់ត្រូវផ្អាកសេវាកម្មមួយចំនួន ដូចជាសម្ភព និងសង្គ្រោះបន្ទាន់ដល់ទារកជាដើម។

ម្យ៉ាង​វិញទៀត អ្នកជំងឺមិនត្រឹមតែស៊ូប្រឈមនឹងគ្រោះថ្នាក់ផ្នែកសន្តិសុខ ពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈមនឹងការខ្វះខាតថ្នាំ និងការព្យាបាល បើទោះបីជាពួកគេទៅដល់មន្ទីរពេទ្យហើយក៏ដោយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm