លោក Trump ប្រឈមបទចោទប្រកាន់ព្រហ្មទណ្ឌរបស់អាមេរិកចំពោះការគ្រប់គ្រងឯកសារមិនបានល្អ

2023/06/09 03:23:32 pm        124

អាមេរិក៖ យោងតាមប្រភពមួយស្និទ្ធនឹងបញ្ហានេះ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ត្រូវបានចោទប្រកាន់ដោយគណៈវិនិច្ឆ័យសហព័ន្ធចំពោះការថែរក្សាឯកសារសម្ងាត់របស់រដ្ឋាភិបាល និងរារាំងដំណើរការការងារស្វែងរកយុត្តិធម៌។ 

សំណុំរឿងព្រហ្មទណ្ឌដែលនាំមកដោយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក នឹងក្លាយជាបន្ទុកផ្លូវច្បាប់មួយទៀតសម្រាប់លោក Trump ខណៈលោកចង់ទទួលបានតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកឡើងវិញនៅឆ្នាំក្រោយ។ លោកប្រឈមនឹងសំណុំរឿងព្រហ្មទណ្ឌនៅទីក្រុង New York រួចទៅហើយ ដែលគ្រោងជំនុំជម្រះទោសកាលពីខែមីនា កន្លងទៅ។  

លោក Trump បានសរសេរនៅលើបណ្ដាញសង្គម Truth របស់លោកថា រដ្ឋបាលពុករលួយរបស់លោក Biden បានផ្ដល់ដំណឹងឲ្យក្រុមមេធាវីរបស់លោកថា លោកត្រូវបានចោទប្រកាន់ ដែលទំនងពាក់ព័ន្ធនឹងការមួលបង្កាច់ការពិត ។ 

លោក Trump បានសរសេរថា លោកត្រូវបានអញ្ជើញឲ្យបង្ហាញខ្លួននៅតុលាការសហព័ន្ធក្នុងទីក្រុង Miami កាលីថ្ងៃអង្គារសប្ដាហ៍នេះ ។

ក្រុមមេធាវីរបស់លោក Trump ពុំបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនេះទេ ។ អ្នកនាំពាក្យមួយរូបរបស់រដ្ឋអាជ្ញាពិសេសលោក Jack Smith ជាមន្ត្រីក្រសួងយុត្តិធម៌ដែលកំពុងទទួលខុសត្រូវការស៊ើបអង្កេតករណីនេះ ក៏បានបដិសេធមិនផ្ដល់ការអត្ថាធិប្បាយដែរ។  

ប្រភពខាងលើដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា លោក Trump ប្រឈមការចោទប្រកាន់បទព្រហ្មទណ្ឌចំនួន៧ករណី ។ សារព័ត៌មាន Reuters មិនអាចដឹងច្បាស់ភ្លាមៗទេ ថា តើលោក Trump ប្រឈមនឹងបទចោទប្រកាន់អ្វីខ្លះនោះ ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm