
កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា សម្តេចនឹងទទួលស្វាគមន៍ជានិច្ចចំពោះបុគ្គលទាំងឡាយណា ដែលចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែលើកលែងតែទណ្ឌិតក្បត់ជាតិម្នាក់គត់ដែលសម្តេចមិនទទួលយកជាដាច់ខាត។
ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចសូមស្វាគមន៍ ចំពោះសមាជិក-សមាជិកា និងអ្នកគាំទ្រគ្រប់និន្នាការទាំងអស់ ដែលមានបំណងមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាក៏សាងប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជាថ្មីម្ដងទៀតដែរថា សម្ដេចនឹងធ្វើការលើកលែងទោសឲ្យបុគ្គលទាំងឡាយណាដែលធ្វើការផ្ដាច់ខ្លួន ចេញពីទណ្ឌិតក្បត់ជាតិបីជំនាន់ ខណៈអ្នកដែលនៅបន្តដង្ហែជាមួយក្បត់ជាតិខាងលើនេះ សម្តេចចាត់ទុកថា ជាអ្នកក្បត់ជាតិដែរ៕អត្ថបទបាន ចក់