គុយបាបដិសេធរបាយការណ៍របស់សារព័ត៌មានWSJ ស្តីពីការមានមូលដ្ឋានចារកម្មចិន នៅលើកោះនេះ

2023/06/09 05:12:33 pm        127

គុយបា៖ប្រទេសគុយបា កាលពីថ្ងៃព្រហស្បតិ៍ (ទី៨ ខែមិថុនា) បានបដិសេធពីការមាននូវកិច្ចព្រមព្រៀងណាមួយរវាងកោះនេះ និងប្រទេសចិន ដើម្បីសាងសង់កន្លែងលួចស្តាប់អេឡិចត្រូនិច នៅលើកោះ ដែលមានចម្ងាយប្រហែល ១០០ម៉ាយល៍ (១៦០គីឡូម៉ែត្រ) ពីរដ្ឋផ្លរីដា (Florida) ដូចអ្វីដែលសារព័ត៌មាន Wall Street Journal (WSJ) បានធ្វើសេចក្ដីរាយការណ៍នោះឡើយ។

អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជារបាយការណ៍កុហក ដែលបង្កើតឡើងដោយមន្ត្រីសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រទេសមានអស្ថិរភាព ហើយនិងធ្វើឲ្យការបិទផ្លូវសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានអាយុកាលជាច្រើនទសវត្សរ៍មកហើយកាន់តែអាក្រក់ទៅៗ។

លោកអនុរដ្ឋមន្ត្រីរូបនោះ បានថ្លែងថា៖ «យើងបដិសេធនូវវត្តមានយោធាបរទេសណាមួយ នៅតំបន់អាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីព (Caribbean) ក្នុងនោះរួមទាំងមូលដ្ឋាន និងកងកម្លាំងយោធាជាច្រើនរបស់សហរដ្ឋអាមេរិកផងដែរ»។

សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលដឹងពីចារកម្មសម្ងាត់ថា ការដំឡើងទីកន្លែងចារកម្ម នឹងអនុញ្ញាតឲ្យទីក្រុងប៉េកាំងប្រមូលផ្តុំការប្រាស្រ័យទាក់ទងអេឡិចត្រូនិកពីសហរដ្ឋអាមេរិកភាគអាគ្នេយ៍ ដែលជាកន្លែងតាំងមូលដ្ឋានទ័ពអាមេរិកជាច្រើន ក៏ដូចជាត្រួតពិនិត្យចរាចរណ៍នាវាផងដែរ។ 

សារព័ត៌មានដដែល បានឲ្យដឹងទៀតថា ក្រុមមន្ត្រីបាននិយាយថា ប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ ដោយប្រទេសចិននឹងបង់ប្រាក់ឲ្យគុយបា«ជាច្រើនពាន់លានដុល្លារ» ដើម្បីជាថ្នូរឲ្យសាងសង់ស្ថានីយលួចស្តាប់ការណ៍សម្ងាត់នេះ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm