ប្រធាន IOC លុប​ចោល​ដំណើរ​ទស្សនកិច្ច​នៅ​ជប៉ុន ​ក្រោយ​ជប៉ុន​ពន្យារ​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ដល់​ចុង​ខែ​

2021/05/11 09:22:11 pm        145

​​អូឡាំពិក​៖ ​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ IOC លោក Thomas Bach បាន​ប្រកាស​លុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ទៅកាន់​ប្រទេស​ជប៉ុន បន្ទាប់ពី​ប្រទេស​ម្ចាស់ផ្ទះ​អូឡាំពិក​មួយ​នេះ​ មានការ​កើន​ឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​មេរោគ Covid-19 នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណៈកម្មាធិការ​អូឡាំពិក​ប្រទេស​ជប៉ុន​ អោយ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

​​លោក Thomas Bach មាន​គំរោង​ទៅកាន់​ទីក្រុង Hiroshima នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ​ដើម្បី​ជួប​ជាមួយ​អ្នក​រត់​កាន់​គប់​ភ្លើង​អូឡាំពិក មុននឹង​បន្ត​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​តូ​ក្យូ​។ យ៉ាង​ណាក្តី​ដំណើរ​ទស្សនកិច្ច​នេះ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ ​ដោយសារតែ​ជប៉ុន​បាន​ពន្យារ​នៃ​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា​​។ តាម​ពិត​ទៅ​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​របស់​ជប៉ុន​បញ្ចប់​នៅ​ថ្ងៃ​អង្គារ​នេះ​។​

​​ការ​លុប​ចោម​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ ​គឺជា​រឿង​រសើប​មួយ​សំរាប់ IOC និងគណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍ ខណៈ​ការប្រកួត​អូឡាំពិក​រដូវ​ក្តៅ​ នឹង​មកដល់​ក្នុង​រយៈពេល​តែ ១០​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ដែល​ទាំង​អស់​នេះ​ក៏បាន​ក្លាយ​ជា​រឿង​ឈឺក្បាល និង​មន្ទិល​ថា ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ពិតជា​អាច​ដំណើរការ​ទៅ​បាន ​រឺ​យ៉ាងណា​ក្រោម​ពាក្យ​ថា​ ជា​ព្រឹត្តិការណ៍​ដែល​មាន​សុវត្ថិភាព​មួយ​នោះ​។​ ​​មកដល់ពេលនេះ​ជប៉ុន​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ Covid-19 ប្រមាណ ១១០០០​នាក់​ហើយ ស្រប​ពេល​មេរោគ​បម្លែង​ខ្លួន​ថ្មី​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​វត្តមាន​នៅ​លើ​ទឹកដី​ជប៉ុន​ផង​ដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        109
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm