កិច្ចប្រជុំពិភាក្សាការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រី្ត ទប់ស្កាត់ការកាប់រានទន្ទ្រានដីរដ្ឋ

2023/06/09 07:36:24 pm        521

ភ្នំពេញ៖ នៅក្រសួងបរិស្ថាន ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំពិភាក្សាការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជាទប់ស្កាត់ការកាប់រានទន្ទ្រានដីរដ្ឋ។

ក្រោយពេលមានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កាលពីរាត្រីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធបទល្មើសការទន្ទ្រានដីរដ្ឋ ថ្លែងសារតាមរយៈប្រព័ន្ធតេឡេក្រាមថា ត្រូវតែអនុវត្តន៍ដោយម៉ឺងម៉ាត់ជាទីបំផុត ចំពោះអ្នកកាប់ទន្ទ្រានដីរដ្ឋ ហើយមិនត្រូវលើកលែង ក្រោមហេតុផលប៉ះពាល់សម្លេងឆ្នោតនោះទេ ទោះបីជាការបោះឆ្នោតជិតឈានចូលមកដល់ក៏ដោយ។ មិនអត់ឱនឲ្យជនឈ្លៀតឱកាស ក្នុងអំឡុងមុនពេលបោះឆ្នោត ដែលតែងតែធ្វើសកម្មភាពទន្ទ្រានដីរបស់រដ្ឋ។ ដូច្នេះថ្ងៃនេះ បានបើកកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយសហរដ្ឋមន្រ្តី (រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្រ្តីក្រសួងធនធានទឹក និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមកពីអន្តរក្រសួងពាក់ព័ន្ធ និងគណៈអភិបាលខេត្ត ដើម្បីយកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើការពិភាក្សាពាក់ព័ន្ធនឹងបញ្ហាដីធ្លីខាងលើនេះ។

សូមរំលឹកឡើងវិញថា សារពិសេសតាមរយៈតេលេក្រាម នៅរាត្រីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចសូមដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីចាប់យកមេខ្លោងទាំងឡាយ ​ដែលបំពានច្បាប់ ទន្ទ្រានព្រៃយកដីរដ្ឋ ទាំងនោះយកមក​ផ្តន្ទាទោស​តាមផ្លូវច្បាប់ ខណៈរឿងនេះមិនអាចលើកលែង ​និងយោគយល់ ដើម្បីគ្រាន់​តែសន្លឹកឆ្នោត​សម្រាប់មនុស្សប៉ុន្មាននាក់នេះទេ ហើយភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើកិច្ចការនេះ​ដើម្បីការពារនូវធនធានធម្មជាតិ ព្រៃឈើ ​និងដីធ្លីរបស់រដ្ឋជា។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា យើងមិនអាចយោគយល់ចំពោះសកម្មភាពណា​ដែលល្មើសច្បាប់​នៅក្នុងពេលវេលា ដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់ ហើយក៏សូមអំពាវនាវ​អ្នកមាន​អំណាច និងមានប្រាក់ដែលឈរពីក្រោយខ្នង នៃជនខិលខូច ឬប្រើប្រាស់ជនខិលខូច ដើម្បីទៅទន្រ្ទាន​យកដីរដ្ឋ ឲ្យដកខ្លួនចេញជាបន្ទាន់ ប្រសិនបើមានការស្រាវជ្រាវរកឃើញថាមានពាក់ព័ន្ធជាប់ជាមួយនឹងមន្រ្តីណា ឬអ្នកមានប្រាក់ណាក៏ដោយ រាជរដ្ឋាភិបាល នឹងមិនអត់ឱន ហើយក៏មិនលើកលែងចំពោះ​សកម្មភាពនៅពីខាងក្រោយខ្នងនោះផងដែរ។

ទទួលបាននូវបទបញ្ជានេះ សូមឯកឧត្តម លោកជំទាវចាត់វិធានការជាបន្ទាន់ បញ្ជូនកម្លាំងដើម្បី​បង្រ្កាបនូវភាព​អនាធិបតេយ្យ ក្នុងការកាប់ទន្រ្ទានយកដីរដ្ឋ ដីព្រៃ កាប់បំផ្លាញព្រៃឈើ ដើម្បីយកដីធ្លី ដោយត្រូវធ្វើកិច្ចការងារនេះជាបន្ទាន់ ដោយមិនត្រូវពន្យាពេល ហើយកិច្ចការងារនេះត្រូវធ្វើដូចភ្លៀង​រលឹមមិនអាចឲ្យកើត និងងើបឡើងសារជាថ្មី ដើម្បីបំផ្លាញព្រៃឈើ និងដីធ្លី របស់រដ្ឋនោះឡើយ។

តាមរយៈសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវយ៉ាង​ទទូច​ដល់បងប្អូន ប្រជាពលរដ្ឋទំាងអស់ សូមកុំទៅទន្ទ្រានយកដីរបស់រដ្ឋឲ្យសោះ ដោយករណីនេះ​រាជរដ្ឋាភិបាល នឹងចាត់វិធានការក្តៅដោយគ្មានការលើកលែងនោះឡើយ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm