ឯកឧត្តម វេង សាខុន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សាលារៀនឥស្លាមអាល់អីមីយ៉ះ នៅស្រុកតំបែរ

2023/06/09 08:52:59 pm        169

ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសាលារៀនឥស្លាមអាល់អីមីយ៉ះ ភូមិសែនចំរើន ស្ថិតក្នុងឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម លោក លោកស្រីជាប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ-ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋសរុបប្រមាណ ៤០០នាក់ផងដែរ។

មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរ និងបារម្ភអំពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ៗរូប។

ឯកឧត្តមក៏បានចូលរួមអបអរសាទរជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅឃុំសេដា ស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាក់ស្តែងអគារសិក្សាដ៏ស្រស់ស្អាតនេះតែម្តង។

សមិទ្ធផលទាំងអស់នេះ ឯកឧត្តមបញ្ជាក់ថា គឺប្រសូត្រចេញបាន ដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ ដឹកនាំដោយសម្តេចតេជោ ហើយសម្តេចតេជោនឹងបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅមុនឥតឈប់ឈរបន្ថែមទៀត។

អគារសិក្សាដ៏ស្រស់ស្អាតនេះ សំដៅលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សរបស់យើង ដែលជាការងារដ៏សំខាន់ និងមិនអាចមើលរំលងបាន ហេតុនេះឯកឧត្តមបានសំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់បន្តខិតខំប្រឹងប្រែងស្រាវជ្រាវ បង្រៀន និងអប់រំក្មួយៗជាសិស្ស ហើយក្មួយៗដែលជាសិស្ស និងជាយុវជនជំនាន់ក្រោយទៀតសោតក៏ត្រូវខិតខំ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀនសូត្រ ស្រាវជ្រាវ និងអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាធនធានប្រកបដោយសមត្ថភាព ចូលរួមជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ប្រទេសយើងកាន់តែរីកចម្រើននាថ្ងៃអនាគត។

ឯកឧត្តមបន្ថែមថា ក្នុងដំណើរបេសកកម្មចុះមូលដ្ឋានស្រុកតំបែរអស់រយៈពេល២៤ឆ្នាំ កន្លងទៅនេះរបស់ឯកឧត្តម ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅទូទាំងស្រុកតំបែរទាំងអស់នឹងបន្តគាំទ្រសម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមជម្រាបជូនថា អគារសិក្សា ០១ខ្នង នេះមានទំហំ ៧,៧ × ២២ម៉ែត្រ បន្ទប់រៀនចំនួន ០៣បន្ទប់ ដែលថវិការបស់ឯកឧត្តមផ្ទាល់ចំនួន ៧១,២លានរៀល អង្គការអាល់អាប់រ៉ត និងសប្បុរសជនចំនួន ១៤,៦លានរៀល៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm