លោកស៊ី (Xi) ជំរុញតំបន់ស្វ័យតម៉ុងហ្គោលីក្នុងឲ្យស្វែងរកការអភិវឌ្ឍបៃតង ដោយពន្លឿនការធ្វើទំនើបកម្មរបស់ចិន

2023/06/09 09:47:34 pm        79

ចិន ៖ លោកស៊ី ជីងពីង (Xi Jinping) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) បានអំពាវនាវ​ឲ្យ​តំបន់ស្វ័យតម៉ុងហ្គោលីក្នុង (Inner Mongolia Autonomous Region) របស់ប្រទេសចិនភាគខាងជើង ប្រកាន់ខ្ជាប់នូវ​គោលជំហរយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការស្វែងរកការអភិវឌ្ឍបៃតង និងខិតខំចាប់ផ្ដើមដំណាក់ថ្មីនៃទំនើបកម្មរបស់ចិន។

លោក Xi ដែលជាប្រធានាធិបតីចិន និងជាប្រធានគណៈកម្មាការយោធាមជ្ឈិម បានធ្វើការអត្ថាធិប្បាយបែបនេះ អំឡុងដំណើរទស្សនកិច្ចអធិការកិច្ច នៅទីក្រុង Hohhot នៃតំបន់ស្វយ័តមួយនេះ កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដោយក្នុងដំណើររបស់លោកទៅកាន់សួនឧស្សាហកម្ម Zhonghuan (ចុងហ៊័ន) កាលពីរសៀលថ្ងៃពុធ លោកស៊ី បានថ្លែងថា ការអភិវឌ្ឍបៃតង គឺជាមាគ៌ាដែលត្រូវតែអនុវត្ត។

លោកស៊ី បានបន្តថា អាទិភាពចម្បងនៃការអភិវឌ្ឍរបស់តំបន់ម៉ុងហ្គោលីក្នុង (Inner Mongolia) គឺការកែប្រែ និងការកែលម្អនូវឧស្សាហកម្មថាមពលបែបប្រពៃណី ការអភិវឌ្ឍថាមពលបៃតងយ៉ាងខ្លាំងក្លា និងការពង្រឹងមូលដ្ឋាន​ថាមពលដ៏សំខាន់របស់ប្រទេស។ លោកស៊ី ក៏បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីអនុវត្តការបើកចំហកម្រិតខ្ពស់ និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាមួយប្រទេសដទៃទៀតរបស់ពិភពលោក។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោកស៊ី បានស្តាប់របាយការណ៍ការងារពីគណៈកម្មាធិការបក្ស និងរដ្ឋភិបាលនៃតំបន់​ម៉ុងហ្គោលីក្នុង (Inner Mongolia) ហើយលោកបាននិយាយពីការពេញចិត្តចំពោះសមិទ្ធផលនានា។ លោកស៊ី បានបញ្ជាក់ថា តំបន់ម៉ុងហ្គោលីក្នុង (Inner Mongolia) គឺជាមូលដ្ឋានដ៏សំខាន់នៃប្រភពធនធានថាមពល និងយុទ្ធសាស្ត្ររបស់ប្រទេស ជាមូលដ្ឋានផលិតកម្មដ៏សំខាន់របស់តំបន់ សម្រាប់ផលិតផលកសិកម្ម និងបសុសត្វ ព្រមទាំងជាច្រកទ្វារដ៏សំខាន់ សម្រាប់ការបើកផ្លូវឆ្ពោះទៅកាន់ខេត្តនានា និងតំបន់ភាគខាងជើងរបស់ប្រទេសចិន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        228
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        270
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm