វិស័យការងារជួបហានិភ័យ ខណៈស្ថានីយកំពង់ផែកាលីហ្វ័រនីញ៉ា ពង្រឹងបច្ចេកវិទ្យាបៃតង

2023/06/09 11:11:23 pm        270

ក្រុមសហជីពសង្ឃឹមថា ជំនួយឥតសំណងចំនួន ៣០ លានដុល្លារអាមេរិក ដើម្បីផ្ដល់អគ្គិសនីឲ្យត្រាក់ទ័រនៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ដែលជំរុញឲ្យស្ថានីយកំពង់ផែក្លាយជាទីបញ្ចេញឧស្ម័នបំពុលស្មើសូន្យដំបូងបង្អស់របស់ពិភពលោក នឹងដើរតួនាទីជារបាំងការពារប្រឆាំងការបាត់បង់ការងារនៅក្នុងយុគសម័យនៃការអន្តរកាលថាមពល និងការបង្កើនស្វ័យកម្ម។

ថវិកាដែលបានពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden សម្រាប់ការទិញត្រាក់ទ័រផ្គត់ផ្គង់អគ្គិសនីឲ្យស្ថានីយកុងតេន័រផ្ទុកទំនិញរបស់ទីក្រុងឡុងប៊ិចចំនួន ៦០ គ្រឿងដែលដឹកកុងតេន័រដឹកជញ្ជូនពីកន្លែងផ្ទុកទៅកាន់រថភ្លើងរង់ចាំមកជាមួយខ្សែភ្ជាប់ ដែលជាឧបករណ៍ថ្មីដំណើរការដោយមនុស្ស។

ខណៈដែលជំនួយចំនួន ៣០ លានដុល្លារគឺជាការបែងចែកនៃការចំណាយសរុបនៃកម្មវិធីទំនើបកម្ម ២,៥ ពាន់លានដុល្លាររបស់ស្ថានីយនោះ ក្រុមសហជីព និងសម្ព័ន្ធមិត្តរបស់ពួកគេសង្ឃឹមថាខ្លួន និងអ្នកផ្សេងទៀតពេញចិត្តនឹងកម្មវិធីនេះ ហើយវានឹងបង្ហាញពីតម្លៃនៃការកំណត់អាទិភាពការងារ ខណៈដែលនិយោជកអាមេរិកទទួលយកបច្ចេកវិទ្យាបៃតង។

ថវិកាត្រាក់ទ័រផ្គត់ផ្គង់អគ្គិសនីរបស់ស្ថានីយឡុងប៊ិច បានមកពីកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែចំនួន ៦៨៤ លានដុល្លារ កាលឆ្នាំ២០២២ ដែលផ្តល់មូលនិធិដល់គម្រោងដូចជាការកែលម្អប្រសិទ្ធភាពទំនិញ និងកាត់បន្ថយការបំភាយឧស្ម័នពុល។

ចំណុចសំខាន់គឺកិច្ចខិតខំប្រឹងប្រែងទាំងនោះមិនត្រូវរាប់បញ្ចូលការដំឡើងឧបករណ៍ ឬហេដ្ឋារចនាសម្ព័ន្ធដែលនឹងបណ្តាលឱ្យបាត់បង់ការងារជាក់ស្តែង ឬកាត់បន្ថយគុណភាពការងាររបស់កម្មករនោះទេ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm