
អ្នកបើកបរស្ត្រីវ័យ ៤៩ឆ្នាំម្នាក់ ដែលប្រកបការងារនៅក្នុងទីក្រុង Siliguri ភាគខាងកើតប្រទេសឥណ្ឌា បានគ្របដំបូលយានកង់បីរបស់លោកស្រី ដោយស្មៅ និងដាំដើមរុក្ខជាតិ ដើម្បីផ្តល់ការភាពធូរស្រាលដល់អ្នកដំណើរ នៅពេលធ្វើដំណើរ ក្នុងអាកាសធាតុក្តៅ។
ក្នុងនាមជាបុគ្គលិកសង្គមម្នាក់ផងដែរ អ្នកស្រី Munmun Sarkar ដែលបានចាកចេញពីការងារប្រចាំ ហើយចាប់យកអាជីពជាអ្នកបើកបរម៉ូតូកង់បី ដែលទូទៅជាការងាររបស់បុរសនោះ បានបង្កើតគំនិតនេះ បន្ទាប់ពីអ្នកស្រី មានអារម្មណ៍ថា ចង់ឲ្យអ្នកដំណើរទទួលបានការបន្ថយកម្ដៅខ្លះ ពេលជិះយានកង់បីរបស់អ្នកស្រី។
គំនិតនេះបាននាំឲ្យអ្នកស្រីដាក់រុក្ខជាតិផ្សេងៗចំនួន ១២មុខ នៅលើយានជំនិះរបស់ខ្លួនដោយក្នុងនោះរួមមានទាំងដើមពស់ ដើមពីងពាង និងដើមលុយ។
អ្នកស្រី Sarkar បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី៨ មិថុនា) ថា៖ «ខ្ញុំបើកម៉ូតូកង់បីនេះ គិតថ្លៃធ្វើដំណើរ និងធ្វើដំណើរទៅគ្រប់ទីកន្លែង ដូច្នេះសូម្បីតែខ្ញុំក៏មានអារម្មណ៍ក្តៅ ហើយអ្នកដំណើរក៏មានអារម្មណ៍ក្តៅដូចគ្នាដែរ នោះហើយជាមូលហេតុ ដែលនាំឲ្យខ្ញុំបានដាំដើមរុក្ខជាតិទាំងនេះ។ ខ្ញុំបានធ្វើអ្វីជាច្រើន ដើម្បីផ្ដល់ភាពត្រជាក់ ពេលធ្វើដំណើរ»។
អ្នកដំណើរក៏មានភាពរីករាយផងដែរជាមួយនឹងគំនិតច្នៃប្រឌិតដែលមិនប៉ះពាល់ដល់បរិស្ថានរបស់អ្នកស្រី Sarkar នេះ៕

