ប៉ាគីស្ថាន នឹងបង្ហាញថវិកា ចំពេលមានវិបត្តិសេដ្ឋកិច្ច និងនយោបាយ ក្រោមការឃ្លាំមើលពី IMF

2023/06/10 12:47:25 am        43

​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន នឹង​បង្ហាញ​ថវិកា​ប្រចាំឆ្នាំ​របស់ខ្លួន​ទៅកាន់​សភា នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ធ្វើឡើង​ដើម្បី​បំពេញ​បំណង​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬ IMF ដើម្បី​ទទួលបាន​ឱកាស​ណាមួយ ក្នុងការ​ធានាបាន​នូវ​ការចេញ​ថវិកា​សង្គ្រោះ​បន្ថែមទៀត ដោយ​ប្រទេស​ដែល​ត្រូវ​រួបរឹត​ដោយ​វិបត្តិ​មួយ​នេះ គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត នៅ​ខែវិច្ឆិកា​។​

​ហានិភ័យ​នៃ​ការខកខាន​សងបំណុល​ជាតិ កំពុងមាន​កាន់តែ​ខ្ពស់ ដោយ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ក្រោម​ឱនភាព​ទ្វេដង និង​អតិផរណា​ខ្ពស់បំផុត ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​បន្ថែមទៀត​ដល់​ប្រជាប្រិយភាព​នៃ​រដ្ឋ​ភិ​បាល​ចម្រុះ​របស់​នាយករ​ដ្ឋ​មន្ត្រី​លោក Shehbaz Sharif មុនពេល​បោះឆ្នោត​។​

​សេដ្ឋកិច្ច​អាច​ធ្លាក់ចុះ​កាន់តែ​ជិត​ដល់​កម្រិត​មហន្តរាយ​បំផុត ដោយសារ​ការប៉ះទង្គិច​ចុងក្រោយ ដែល​នាំ​ឲ្យ​មាន​អស្ថិរភាព​នយោបាយ ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក Imran Khan ដែលជា​មេដឹកនាំ​ប្រឆាំង​ដ៏​សំខាន់ បាន​ជាប់ផុង​ក្នុងការ​តស៊ូ​ដ៏​គ្រោះថ្នាក់​ជាមួយ​យោធា​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​។​

​ដើម្បី​ប្រឆាំង​បិទបាំង ចំពោះ​ឈុត​ឆាកនយោបាយ​ដ៏​សោកសៅ​នេះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក Ishaq Dar គ្រោង​នឹង​ថ្លែង​សុន្ទរកថា​ពី​ថវិកា​នៃ​ក្រសួង​របស់លោក​ទៅកាន់​សភា ក្រោយ​ម៉ោង ៤:00​រសៀល (​ត្រូវ​នឹង​ម៉ោង ១១:00 ម៉ោង​សកល​) នៅ​ថ្ងៃ​សុក្រ​នេះ​។​

​តួលេខ​នៃ​ថវិកា​មួយចំនួន​ត្រូវបាន​ប្រកាស កាលពីដើម​សប្តាហ៍​នេះ រួមទាំង​ការចំណាយ​លើ​ការអភិវឌ្ឍ​ចំនួន ១.១៥០​ពាន់​លាន​រូពី​ប៉ា​គី​ស្ថាន (៤​ពាន់​លាន​ដុល្លារ​) និង​គោលដៅ​កំណើនសេដ្ឋកិច្ច ៣,៥​ភាគរយ សម្រាប់​ឆ្នាំសារពើពន្ធ​ខាងមុខនេះ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬ IMF បាន​ឲ្យ​ដឹងថា ខ្លួន​កំពុង​ពិភាក្សា​អំពី​ថវិកា​ជាមួយ​ប៉ា​គី​ស្ថាន​។ ហើយ​រដ្ឋាភិបាល​របស់​លោក Sharif សង្ឃឹមថា នឹង​អាច​បញ្ចុះបញ្ចូល IMF ឲ្យ​ព្រម​បញ្ចេញ​យ៉ាងហោចណាស់ ២,៥​ពាន់​លាន​ដុល្លារ ដែល​នៅ​សេសសល់ ក្នុង​កម្មវិធី​ជំនួយ ៦,៥​ពាន់​លាន​ដុល្លារ ដែល​ប៉ា​គី​ស្ថាន​បាន​ចូលក្នុង​ឆ្នាំ​២០១៩ ហើយ​ដែល​នឹង​ផុតកំណត់​នៅ​ចុងខែ​នេះ​៕​

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        67
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        58
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm