ត្រូវបានជួយសង្គ្រោះដោយបុគ្គលិកនៅលើទូកជាច្រើនគ្រឿងពីទឹកជំនន់ដែលហូរចេញមកពីការបំផ្លាញទំនប់ Kakhovka ។
ខណៈទឹកជំនន់ បានហូរទៅដល់ភាគខាងជើងទំនប់ ទៅដល់ភូមិ Afansiivka ដែលស្ថិតនៅតាមដៃទន្លេមួយនៃទន្លេ Dnipro ពលរដ្ឋជាច្រើនត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះក៏បានពង្រីកដល់បសុសត្វ ដែលដឹកជញ្ជូនដោយអ្នកភូមិឆ្លងកាត់ទឹកជំនន់ និងនាំទៅកាន់ដីស្ងួត។
ទំនប់ទឹក Kakhovka ដ៏ធំក្នុងសម័យសូវៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បានបាក់ធ្លាយកាលពីព្រឹក ព្រលឹមថ្ងៃអង្គារ ទី ៦ ខែមិថុនា ដោយបញ្ជូនទឹក ជន់លិចពាសពេញតំបន់សង្រ្គាមនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
អ៊ុយក្រែននិងរុស្ស៊ី បានចោទដាក់គ្នាទៅវិញទៅមកថាបានបំផ្លាញទំនប់ទឹកនេះ។ មូលនិធិស្រាវជ្រាវបាតុភូតរញ្ជួយដីប្រទេសន័រវែស ឈ្មោះថា Norsar បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានរក ឃើញទិន្នន័យដែលបង្ហាញពីសញ្ញាច្បាស់លាស់នៃការបាក់ធ្លាយនេះ។
ពលរដ្ឋក្នុងតំបន់ លោក Yurii ដែលបានបាត់បង់បសុសត្វជាច្រើនក្បាលដោយសារទឹកជំនន់ ពុំមានការសង្ស័យ ថាអ្នកណាដែលលោកគិតថាត្រូវស្តីបន្ទោសនោះទេ៖ ទាំងអស់នេះដោយសារតែ បុរសម្នាក់ដែលកំពុងអង្គុយនៅក្នុងវិមានក្រឹមឡាំង។

