ក្រុមគូប្រជែងនៅស៊ូដង់ ព្រមព្រៀងលើបទឈប់បាញ់រយៈពេល២៤ម៉ោង

2023/06/10 04:18:21 pm        77

អាមេរិក ៖ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រថា ក្រុមគូប្រជែងនៅប្រទេសស៊ូដង់ បានព្រមព្រៀងលើបទឈប់បាញ់រយៈពេល ២៤ ម៉ោង។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់អារ៉ាប៊ីសាអ៊ូឌីត-អាមេរិក ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងថា អ្នកតំណាងរបស់កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស បានព្រមព្រៀងចំពោះបទឈប់បាញ់ទូទាំងប្រទេសរយៈពេល ២៤ ម៉ោង ដែលចាប់ផ្តើម​នៅថ្ងៃទី ១០ ខែមិថុនា វេលាម៉ោង ៦:០០ ម៉ោងនៅក្នុងទីក្រុង Khartoum ។ ភាគីទាំងអស់បានព្រមព្រៀងគ្នាថា ក្នុងអំឡុងបទឈប់បាញ់ ពួកគេនឹងបញ្ឈប់ពីសកម្មភពដែលត្រូវបានហាមឃាត់ ការវាយប្រហារ ការប្រើប្រាស់​យន្តហោះ ឬយានដ្រូន ការទម្លាក់គ្រាប់បែកពីលើអាកាស ការវាយប្រហារដោយកាំភ្លើងធំ ការបន្ថែមកម្លាំង​នៅ​តាមទីតាំង និងការផ្គត់ផ្គង់ឡើងវិញដល់ដល់កម្លាំង ។ ពួកគេក៏បានព្រមព្រៀងអនុញ្ញាតឱ្យមានការធ្វើដំណើរដោយគ្មានការរារាំង និងការដឹកជញ្ជូនជំនួយមនុស្សធម៌នៅទូទាំង​ប្រទេស។ ប្រសិនបើត្រូវបានអនុវត្ត បទឈប់បាញ់រយៈពេល ២៤ ម៉ោង នឹងផ្តល់ឱកាសដ៏សំខាន់​មួយក្នុងការដឹកជញ្ជូន​ជំនួយមនុស្សធម៌ និងសម្រាប់ក្រុមគូប្រជែងក្នុងការកសាងទំនុកចិត្តដើម្បីបន្តកិច្ចចរចាសន្តិភាពរបស់ពួកគេនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការអនុវត្តន៍​ពេញលេញនៃកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន ហើយសង្ឃឹមថាភាគីម្ខាងទៀតនឹង​អនុវត្តកិច្ចព្រមព្រៀង​នេះដោយស្មោះត្រង់។ វិបត្តិបានកើតចេញពីការខ្វែងគំនិតគ្នាលើការរួមបញ្ចូលកងកម្លាំងគាំំទ្ររហ័សយោធាប៉ារ៉ា(RSF) ចូលទៅក្នុងកងទ័ពរបស់ប្រទេសស៊ូដង់ ជាផ្នែកមួយនៃការផ្លាស់ប្តូរឆ្ពោះទៅរកការគ្រប់គ្រងស៊ីវិល។ អ្នកតំណាងរបស់កងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ធ្លាប់បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងលើបទឈប់បាញ់សម្រាប់គោលបំណងមនុស្សធម៌។ ប៉ុន្តែការប្រយុទ្ធគ្នាបានបន្តនៅក្នុងតំបន់មួយចំនួនដូចជារដ្ឋធានី Khartoum ដោយភាគីទាំងពីរបានចោទ​ប្រកាន់គ្នាទៅវិញទៅមកថាបានបំពានកិច្ចព្រមព្រៀងនេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm