កុមារ៤នាក់ត្រូវបានគេរកឃើញទាំងនៅមានជីវិតនៅក្នុងព្រៃប្រទេសកូឡុំប៊ី កំពុងស្ថិតក្រោមការថែទាំសុខភាព

2023/06/10 05:57:20 pm        294

កូឡុំប៊ី ៖x ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro បាននិយាយថា កុមារ៤នាក់មកពីសហគមន៍​ជនជាតិដើមភាគតិចក្នុងប្រទេសកូឡុំប៊ី ត្រូវបានរកឃើញនៅរស់រានមានជីវិតនៅភាគខាងត្បូងប្រទេសកាលពីថ្ងៃសុក្រ ទី៩ ខែមិថុនា រយៈពេលច្រើនជាង៥សប្តាហ៍ បន្ទាប់ពីយន្តហោះដែលពួកគេកំពុងធ្វើដំណើរបានធ្លាក់ក្នុងព្រៃក្រាស់។ លោក Petro បាននិយាយថា ពេលនេះកុមារទំាង៤នាក់ កំពុងទទួលបានការថែទាំសុខភាព ហើយនឹងធ្វើដំណើរ​ទៅកាន់ទីក្រុង Bogota ឬត្រឡប់ទៅលំនៅឋានតំបន់ Villavicencio នៅពេលដែលគ្រូពេទ្យប្រាកដថា ពួកគេមានភាពរឹងមាំផ្នែករាងកាយ និងផ្លូវចិត្ត។ កុមារទាំង៤នាក់ត្រូវបានជួយសង្គ្រោះដោយយោធា ដែលមានជំនួយពីសហគមន៍ជនជាតិដើមភាគតិចក្នុងតំបន់ក្បែរព្រំដែនរវាងខេត្ត Caqueta និងខេត្តGuaviare របស់ប្រទេសកូឡុំប៊ី នៅជិតកន្លែងដែលយន្តហោះខ្នាតតូចបានធ្លាក់។ រូបភាពដែលបានចែករំលែកដោយយោធារបស់ប្រទេសកូឡុំប៊ី បានបង្ហាញពីទាហានមួយក្រុមនៅ​ជាមួយនឹងកុមារ​ទាំងបួននាក់នៅកណ្តាលព្រៃ។ យន្តហោះប្រភេទ Cessna 206 បានដឹកមនុស្ស ៧ នាក់ក្នុងផ្លូវធ្វើដំណើរចន្លោះក្រុង Araracuara ក្នុងខេត្ត Amazonas និងទីក្រុង San Jose del Guaviare ជាទីក្រុងក្នុងខេត្ត Guaviare នៅពេលនោះ​យន្តហោះបានចេញការប្រកាសអាសន្ន ដោយសារបញ្ហាម៉ាស៊ីន កាលពីព្រឹកព្រលឹមថ្ងៃទី ១ ខែឧសភា។

មនុស្សពេញវ័យបីនាក់ រួមទាំងអាកាសយានិកបានស្លាប់ ដោយសារការធ្លាក់យន្តហោះ ហើយសាកសពរបស់ពួក​គេត្រូវបានរកឃើញនៅខាងក្នុងយន្តហោះ។ កុមារទាំងបួននាក់មានអាយុ ១៣ឆ្នាំ ៩ឆ្នាំ និង ៤ ឆ្នាំ ព្រមទាំងទារកអាយុ ១២ ខែម្នាក់ បាននៅរស់រានមានជីវិតពីឧបទ្ទវហេតុនេះ។

ក្រុមអ្នកជួយសង្គ្រោះ ដែលគាំទ្រដោយសត្វសុនខស្វែងរក កាលពីពេលមុន បានរកឃើញផ្លែឈើ គេបោះចោលដែល​ក្មេងៗបានបរិភោគដើម្បីរស់ ព្រមទាំងទីជម្រកដែលបង្កើតឡើងដោយដើមរុក្ខជាតិព្រៃ។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        2
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm