ផ្នែក​មួយ​ចំនួន​​នៃ​ប្រទេស​អូទ្រីស​កំពុង​រង​គ្រោះ​ដោយ​បំណាក់​​ដី ព្រិល​​ធ្លាក់​យ៉ាង​ខ្លាំង និង​​​ទឹក​ជំនន់​​​

2021/04/27 09:59:58 am        36

អូទ្រីស៖ ផ្នែក​មួយ​ចំនួន​នៃ​ប្រទេស​អូទ្រីស​ កំពុង​ដោះ​ស្រាយ​បញ្ហា​​ធ្លាក់​ព្រិល​ដ៏​ខ្លាំង​ក្លា ការ​គំរាម​កំហែង​​ពី​ការ​បាក់​ធ្លាក់​ផ្ទាំង​ព្រិល​ខ្លាំង​ក្លា ទឹក​ជំនន់​​ដោយ​សារ​ទឹក​​ទន្លេ​ឡើង​ និង​បឹង​បួរ​មាន​ទឹក​ពេញ​​ហៀរ​គ្រប់​កន្លែង​​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

បំណាក់​​ដី​នៅ​ក្នុង​តំបន់​បែតហ្កាសស្តេន​ នា​ភាគ​ខាង​ត្បូង​​ទីក្រុង​សាលប៊ឺក​បាន​បំផ្លាញ​​លំនៅឋាន ​កាល​ពី​ពាក់​កណ្ដាល​​អាធ្រាត្រ​ដែល​បាន​​កប់​ស្ត្រី ២នាក់ នេះ​បើ​យោង​តាម​​​សេចក្ដី​រាយការណ៍​​របស់​ទីភ្នាក់ងារ​​ព័ត៌មាន APA របស់​ប្រទេស​អូទ្រីស។ ក្រុម​ពន្លត់​​អគ្គិភ័យ​​បាន​សង្គ្រោះ​​ស្ត្រី​ម្នាក់​​ក្នុង​ចំណោម​​ពួក​គេ​ភ្លាម​ៗ និង​សង្គ្រោះ​​បាន​តែ​មនុស្ស​ម្នាក់​​ទៀត​ប៉ុណ្ណោះ ក្រោយ​រយៈ​ពេល​​ជា​ច្រើន​ម៉ោង​មក។ ​មនុស្ស​ទាំង​ ២នាក់​បាន​រង​របួស​​ និង​នាំ​យក​ទៅ​​កាន់​មន្ទីរពេទ្យ​។ ​នៅ​ពេល​​ល្ងាច​ថ្ងៃ​នោះ​បំណាក់​ដី​មួយ​ទៀត​​ បាន​បាក់​​​ទៅ​លើ​​លំនៅឋាន​​មួយ​ខ្នង​​នៅ​តំបន់​​បេតក្លេនគីឆេន។ ក្រុម​អាជ្ញាធរ​​ និង​ក្រុម​សុនខ​សង្គ្រោះ​​កំពុង​ស្វែង​រក​អ្នក​ស្រុក​​បាត់​ខ្លួន​អាយុ ៨០ឆ្នាំ​ម្នាក់​ នេះ​ជា​​សេចក្ដីរាយការណ៍​ផ្សាយ​ជា​សាធារណ​របស់​ស្ថានីយ ORF។

នៅ​ក្នុង​​ហ្គឺកតាល់​នៃ​តំបន់​ការីនធីយ៉ា​​ ក្រុម​ពន្លត់​​អគ្គិភ័យ​​ប្រហែល ៧០នាក់​ត្រូវ​បាន​ជម្លៀស​​អ្នក​ស្រុក​​ចេញ​ពី​អគារ ១៥ខ្នង​​ដោយ​សារ​តែ​​ទន្លេ​ហ្គឺក​មាន​ទឹក​ពេញ​ហៀរ​។ ​ផ្លូវ​​រថភ្លើង​​​​ជា​ច្រើន​​ខ្សែ​​ត្រូវ​បាន​​រំខាន​​ដោយ​ទឹក​ជំនន់​​ ហើយ​លំនៅឋាន​​​ប្រហែល ១៧០០ខ្នង​​​គ្មាន​អគ្គិសនី​ប្រើប្រាស់​​​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​។ ​តាម​កន្លែង​ផ្សេង​​ទៀត​នៅ​ភាគ​​​ខាង​ត្បូង​ប្រទេស​អូទ្រីស​ ភូមិ​ជា​ច្រើន​ត្រូវ​បាន​រង​គ្រោះ​ដោយ​សារ​ព្រិល​​ធ្លាក់​ខ្លាំង។ ​សាលារៀន​​មួយ​ចំនួន​​ត្រូវ​បាន​​បន្ត​បិទ​​ ហើយ​ឧទ្ធម្ភាគចក្រ​​មួយ​ចំនួន​​​ហោះ​ឆ្វែល​​តាម​តំបន់​ភ្នំ​​ នៅ​ក្បែរ​​រក​មើល​​ផ្ទាំង​​ព្រិល​ក្រាស់​ៗ៕

អត្ថបទ៖ រិទ្ធី

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm