សម្ដេចតេជោ៖អ្នកទិញបុរីដែលមិនបង់ប្រាក់ធ្វើតាមការញុះញង់របស់ជនក្បត់ជាតិ លើកទឹកចិត្តឱ្យរឹបអូសយកវិញតែម្តង

2023/06/10 06:10:22 pm        516

ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជាបាន​បន្តលើកឡើង​ជាថ្មីម្តង​ទៀត​ទាក់ទិន​​នឹងករណីដែលមានការរឹបអូសយកផ្ទះមកវិញពីសំណាក់​ម្ចាស់​​បុរីមួយ​ចំនួនដោយសារតែអ្នកទិញមិនបាន បង់ប្រាក់​តាមកិច្ចព្រមព្រៀង ដែលរឿងនេះកាលពីថ្ងៃម្សិលមិញសម្តេចបានណែនាំឱ្យម្ចាស់បុរីទាំងឡាយ​សម្របសម្រួល​រក​ដំណោះស្រាយ តាមរយះការឱ្យរៀបចំឥណទានថ្មីឡើង​វិញដើម្បីពន្យា​រយៈពេលនៃការ​បង់ឱ្យ​បានច្រើនឆ្នាំ ដើម្បី​ឱ្យ​ប្រាក់ដែលត្រូវបង់បានធ្លាក់មកនៅទាបជាងមុននិងដើម្បីឈ្នះ-ឈ្នះទាំងអស់គ្នា ។ប៉ុន្តែសម្រាប់ថ្ងៃនេះសម្តេចក៏បានលើកទឹកចិត្តឱ្យរឹបអូសយកតែម្តងទៅចំពោះជនណាដែលមិន​ព្រម​បង់​ដោយធ្វើតាម​ការញុះញង់របស់ជនក្បត់ជាតិ។

ការលើកឡើងរបស់សម្តេចបែបនេះ ត្រូវបានលើកឡើងនៅព្រឹកថ្ងៃទី១០ ខែមិថុនាក្នុងឱកាស​ដែលសម្តេចបាន​បន្ត​អញ្ជើញចុះជួបសំណេះ សំណាល ជាមួយកម្មករ-និយោជិតសរុបជាង១ម៉ឺន៦ពាន់នាក់ មកពីរោងចក្រសហគ្រាស​ចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សម្តេចបានមានប្រសាសន៍ថា៖ម្សិលមិញនេះ បន្ទាប់ពីសម្តេចបានចេញសារទៅកាន់ម្ចាស់បុរីហើយ ក៏បានឃើញផ្ទះ​មួយចំនួនដែលបានបិទថានឹងមានការរឹបអូសនោះត្រូវបានដកចេញវិញ ប៉ុន្តែសម្តេចក៏បានព្រមាន​ទុកជាមុន​ផងដែរថា កុំយកហេតុផលដែលសម្តេចបានសំណូមពរនេះទៅជាមិនព្រមបង់ប្រាក់រំលោះដោយធ្វើតាមការ​ញុះញង់​របស់ពួក​បក្សប្រឆាំង។

សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចប្រកាសជានយោបាយតែម្ដងព្រោះកាល ពីមុនពេលបោះឆ្នោត គេបាន​ប្រកាសថាឲ្យតែគេឈ្នះ ឆ្នោតគេឲ្យលុបបំណុលចោលទាំងអស់។ អ៊ីចឹងទេ សម្ដេចក៏បញ្ជាក់ត្រឡប់ទៅវិញថា ល្ងាចនេះ បើថាអ្នកណាហើយដែលទិញផ្ទះតាមបុរីបើដឹងថាអ្នកហ្នឹង​ជាក្រុមប្រឆាំងមិនចង់​សងតាមការញុះញង់​របស់មេបក្ស​ប្រឆាំង សម្ដេចបានលើកចិត្តឲ្យរឹបអូសយកមុនគេតែម្ដងទៅ។ សម្ដេចថាត្រូវតែកាត់ឲ្យដាច់នូវឫសគល់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្ដេចបានផ្ដាំផ្ញើ ឱ្យពិនិត្យមើលឱ្យបានច្បាស់លាស់ព្រោះអ្នកខ្លះ គាត់អត់មានលុយ​បង់មែន។

គួរបញ្ជាក់ថា ៖ នៅល្ងាចនេះ សម្តេចតេជោនឹងមានជំនួប ប្រកាសទទួលស្គាល់ និងអាហារសាមគ្គីជាមួយសមាគមអ្នក​ឧកញ៉ាកម្ពុជា ហើយក្នុងជំនួបសង្ឃឹមថា និងមានដំណោះស្រាយបានល្អ ជុំវិញរឿងរ៉ាវខាងលើនេះ៕

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        33
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm