លោក ពូទីន៖ អាវុធនុយក្លេអ៊ែរយុទ្ធតាក់ទិក នឹងត្រូវដាក់ពង្រាយនៅបេឡារុស ក្នុងខែកក្កដា

2023/06/10 08:34:29 pm        94

រុស្ស៊ី ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បានថ្លែង កាលពីថ្ងៃសុក្រ (ទី៩ ខែមិថុនា) ថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិក នៅក្នុងប្រទេសបេឡារុស បន្ទាប់ពីឃ្លាំងផ្ទុក​ពិសេសត្រូវ​បានសាងសង់រួចរាល់ នៅថ្ងៃទី៧ ខែកក្កដា និងថ្ងៃទី៨ ខែកក្កដា ដោយនេះជាសកម្មភាព​នៃការដាក់ក្បាល​គ្រាប់របស់អាវុធបែបនេះជាលើកដំបូងរបស់ទីក្រុងម៉ូស្គូ នៅក្រៅប្រទេសរុស្ស៊ី គិតចាប់តាំងពីការដួលរ​លំសហភាពសូវៀត។

លោកពូទីនបានប្រកាសកាលពីខែមីនាថា លោកបានយល់ព្រមដាក់ពង្រាយអាវុធបែបនេះ នៅក្នុងប្រទេសបេឡារុស ដោយសំអាងដល់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាកទិករបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអឺរ៉ុបមួយចំនួន​ជាច្រើនទសវត្សរ៍មកហើយ។

ក្នុងកិច្ចពិភាក្សាអំពីគម្រោងដាក់ពង្រាយនុយក្លេអ៊ែរ អំឡុងពេលទទួលទានអាហារ នៅឯកន្លែងសម្រាករដូវក្តៅរបស់​មេដឹក​នាំរុស្ស៊ី នៅរមណីយដ្ឋានសមុទ្រខ្មៅក្នុងក្រុង Sochi លោក ពូទីន បានប្រាប់ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ថា៖ «អ្វីៗគ្រប់យ៉ាងដំណើរការទៅតាមផែនការ»។

យោងតាមប្រតិចារិករបស់វិមានក្រឹមឡាំងនៃសុន្ទរកថារបស់លោក លោកពូទីនបាននិយាយថា៖ «ការរៀបចំទីតាំងពាក់​ព័ន្ធនានា នឹងបញ្ចប់នៅថ្ងៃទី៧ ខែកក្កដា ដល់ថ្ងៃទី៨ ខែកក្កដា ហើយយើងនឹងចាប់ផ្តើមភ្លាមៗនូវសកម្មភាព​ទាក់ទងនឹង​ការដាក់ពង្រាយអាវុធប្រភេទសមស្របនៅលើទឹកដីរបស់អ្នក»។ ហើយលោក Lukashenko បានតបវិញថា៖ «សូមអរគុណលោក វ្ល៉ាឌីមៀរ វ្ល៉ាឌីមៀរ៉ូវិច (Vladimir Vladimirovich)»។

រយៈពេលជាង ១៥ខែ ក្នុងសង្រ្គាមថ្មើរជើងដ៏ធំបំផុត នៅអឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក លោកពូទីន​និយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច កំពុងបញ្ចូលអាវុធចូលទៅក្នុងប្រទេសអ៊ុយក្រែន ដែលជា​ផ្នែក​មួយនៃការពង្រីកសង្គ្រាមតំណាង ដែលមានបំណងធ្វើឲ្យប្រទេសរុស្ស៊ីកាន់តែចុះខ្សោយ។

សកម្មភាពនុយក្លេអ៊ែររបស់លោក ពូទីន កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធភាព​យោធាណាតូ (NATO) នៅអឺរ៉ុប និងដោយប្រទេសចិន ដែលបានព្រមានម្តងហើយម្តងទៀត​ប្រឆាំងនឹងការប្រើ​ប្រាស់អាវុធ​នុយក្លេអ៊ែរ នៅក្នុងជម្លោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        10
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm