ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនូវែលហ្សេឡង់ កែតម្រូវអត្ថបទព័ត៌មាន «គាំទ្ររុស្ស៊ី»

2023/06/10 09:34:43 pm        35

រុស្ស៊ី ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនូវែលហ្សេឡង់ បានបើកការស៊ើបអង្កេត បន្ទាប់ពីអត្ថបទព័ត៌មានអំពីការវាយ​លុកលើប្រទេសអ៊ុយក្រែន ត្រូវបានកែសម្រួល ដើម្បីបង្ហាញពីអ្វី ដែលហៅថា «ទស្សនៈគាំទ្រប្រទេសរុស្ស៊ី»។

វិទ្យុផ្សាយសំឡេងនូវ៉ែលហ្សេឡង់ (RNZ) បានកែតម្រូវអត្ថបទព័ត៌មានយ៉ាងហោចណាស់ពីរ ដែលដើមឡើយសរសេរដោយទីភ្នាក់ងារព័ត៌មាន Reuters ដែលខ្លួនបាននិយាយថា ត្រូវបាន«កែសម្រួលមិនសមរម្យ» នៅពេលអត្ថបទទាំងនោះត្រូវផ្សាយឡើងវិញតាមអ៊ិនធឺណិត។

រឿងមួយត្រូវបានកែសម្រួល ដោយរួមបញ្ចូលការយោងទៅលើ «រដ្ឋាភិបាលនិយមលោកខាងលិច» របស់អ៊ុយក្រែន ដែលគាបសង្កត់ជនជាតិភាគតិចរុស្ស៊ី ខណៈដែលរឿងមួយទៀត បានពិពណ៌នាអំពីបដិវត្តន៍ម៉ៃដាន (Maidan) ឆ្នាំ២០១៤ ដែលបានផ្តួលរំលំប្រធានាធិបតីគាំទ្រក្រុងម៉ូស្គូ លោក Viktor Yanukovych ថា ជា «រដ្ឋប្រហារ»។

អ្នកនិយាយវិទ្យុផ្សាយសំឡេងនេះ បានឲ្យដឹងនៅក្នុងព្រឹត្តិបត្រព័ត៌មានមួយ កាលពីល្ងាចថ្ងៃសុក្រថា៖ «វិទ្យុផ្សាយសំឡេង RNZ កំពុងស៊ើបអង្កេតថា តើអត្ថបទព័ត៌មានមួយ ស្ដីពីជម្លោះអ៊ុយក្រែន នៅលើគេហទំព័ររបស់ខ្លួន ត្រូវបានកែសម្រួល ដើម្បីឆ្លុះបញ្ចាំងពីទស្សនៈគាំទ្ររុស្ស៊ី ឬយ៉ាងណា។ កំណែដែលបានចុះផ្សាយដោយ RNZ រួមបញ្ចូលសាច់រឿងក្លែងក្លាយនៃព្រឹត្តិការណ៍ទាំងនោះ។ អត្ថបទព័ត៌មានត្រូវបានកែតម្រូវ តាំងពីពេលនោះមក»។

ក្រោយមក វិទ្យុផ្សាយសំឡេងនេះ បានរកឃើញថា យ៉ាងហោចណាស់អត្ថបទព័ត៌មានមួយផ្សេងទៀត ត្រូវបានកែសម្រួល។ បុគ្គលិកម្នាក់ត្រូវបានដាក់ឲ្យសម្រាកពីការងារដោយរង់ចាំលទ្ធផលនៃការស៊ើបអង្កេត៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        40
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm