អ្នក​ដំណើរ​៧​នាក់​សង្ស័យ​ និង​ម្នាក់ទៀត​ រក​ឃើញវិជ្ជមាន​​កូ​វីដ​១៩​ នៅ​ស្រុក​ស្រែអំបិល​

2021/05/11 10:34:32 pm        223

កោះកុង ​៖ ក្រុមការងារ​ចំពោះ​កិច្ច​ទប់ស្កាត់​កូ​វីដ​១៩​ នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សុខភាព ​បាន​រក​ឃើញ​បុរសម្នា​ក់ ​វិជ្ជមាន​កូ​វីដ​១៩ និង​​មនុស្ស​៧​នាក់​ផ្សេងទៀត ​សង្ស័យ​ដោយ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​មណ្ឌល​ដែល​រៀបចំ​ទុក​ដោយ​រដ្ឋបាល​ស្រុកស្រែ​អំបិល​។

បុរស​វ័យ​កណ្តាល​ម្នាក់ ​ត្រូវបាន​ធ្វើតេស្ត​រហ័ស​ហើយ​រក​ឃើញ​កើត​ជំងឺ​កូ​វីដ​១៩​ភ្លាមៗ ​ក្រោយ​ពិនិត្យ​រយៈពេល​១៥​នាទី​ ចំណែក​អ្នក​ពាក់ព័ន្ធ​លើ​រថយន្តក្រុង​ចំនួន​៧​នាក់ ​ផ្សេងទៀត​ ក្នុងនោះ​ស្ត្រី​២​នាក់​ឋិត​នៅក្នុង​ការសង្ស័យ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។

លោក ហូ សុខ​ហួន ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១១ ​ខែឧសភា​នេះ​ថា ពិតជា​រកឃើញ​បុរស​ម្នាក់​ដែល​បាន​កើត​ជំងឺ​កូ​វីដ​១៩​ប៉ុស្តិ៍​ពិនិត្យ​សុខភាព តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ ភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ប្រាកដ​មែន ​ដោយ​បុរស​រូបនេះ​ បានធ្វើ​ដំណើរ​មកពី​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ​ ខេត្តកំពង់ចាម ​តាមរយៈ​រថយន្តក្រុង​ក្រុមហ៊ុន​អូ​ឡុង​ពេជ្រ ​ចូលមក​កាន់​ទឹកដី​ខេត្តកោះកុង ​កាលពី​ថ្ងៃទី​១០ ឧសភា ម្សិលមិញ​។

លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល បន្ថែមទៀតថា បច្ចុប្បន្ន​បុរស​ឈ្មោះ​ ហៀក ហេង វ័យ​៤២​ឆ្នាំ​បញ្ជូន ​មក​បន្ទប់​ពិនិត្យ​ព្យាបាល​រួចរាល់​ហើយ។ ​ ដោយឡែក​អ្នក​រួម​ដំណើរ​ចំនួន​៧​នាក់ ​បូក​នឹង​​អ្នកបើក​ឡាន​ ធ្វើតេស្ត​អវិជ្ជមាន ប៉ុន្តែ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​អតីត​អគារ​ការិយាល័យ​បរិស្ថាន​ស្រុក​។

គួរ​កត់​សម្គាល់ថា​ ប៉ុន្មាន​ថ្ងៃនេះ មាន​មនុស្ស​៣​នាក់​ហើយ​ដែល​រក​ឃើញ​កើត​ជំងឺ​កូ​វីដ ក្រោយ​ធ្វើ​តេស្ត​រហ័ស​នៅ​ប៉ុស្តិ៍​ពិនិត្យ​សុខភាព​ផ្លូវជាតិ​លេខ​៤៨ ឃុំ​បឹង​ព្រាវ ​ហើយ​ពួកគេ​សុទ្ធតែ​ទទួល​បាន​ការព្យាបាល​យ៉ាង​ដិតដល់​ក្រុមគ្រូពេទ្យ​។​

​ឯកឧត្តម ​វេជ្ជបណ្ឌិត ទៅ ម៉ឹង ទីប្រឹក្សា​ក្រសួង និង​ជាម​ន្ទីរ​សុខាភិបាល​ខេត្តកោះកុង​ ថ្លែងថា គោល​ដៅ​អ្នកដំណើរ​ខាងលើ​មក​កោះកុង ដើម្បី​រក​ការងារ​ធ្វើ និង​មកលេង​បងប្អូន​។ ឯកឧត្តម ​នៅតែ​ចាត់ទុកថា​រក្សា​ប៉ុស្តិ៍​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​តាម​ដង​ផ្លូវ​ជាតិ​ដើរតួនាទី​យ៉ាងសំខាន់​មិន​អាច​ខ្វះ​បាន​លើ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​។

លោក ជា ច័ន្ទ​កញ្ញា អភិបាលស្រុក​ស្រែអំបិល ពន្យល់ថា ​តាម​ការសម្រេច​របស់​សម្តេច​តេ​ជោ អនុញ្ញាត​ឱ្យ​ធ្វើដំណើ​រឆ្ល​ង​ខេត្ត និង​បើក​ដំណើរការ​តំបន់​ទេសចរណ៍​កម្សាន្ត​ឡើងវិញ ​ការដាក់​ប៉ុស្តិ៍​ពិនិត្យ​សុខភាព​ចំពោះ​អ្នកដំណើរ​ដែល​បាន​ឆ្លងកាត់​ភូមិសាស្ត្រ​ស្រុក​ គឺ​មិន​ហាមឃាត់​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ពលរដ្ឋ​ទេ​ តែ​ចាំបាច់​អនុវត្ត​វិធានការ​សុខាភិបាល​ដោយ​វាស់​កម្ដៅ លាងដៃ​នឹង​អាល់ ពាក់​ម៉ាស់​ឱ្យ​ត្រឹមត្រូវ ព្រមទាំង​សួរនាំ​ពី​ប្រ​វត្ថិ និង​គោលដៅ​ធ្វើដំណើរ​ចូល​មក​ខេត្តកោះកុង​។

បច្ចុប្បន្ន ខេត្តកោះកុង មានតែ​អ្នកជំងឺ​កូ​វីដ​៧​នាក់​ ជា​ជនជាតិ​ចិន ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុកស្រែ​អំបិល ​ក៏​តែ​មិន​យូរ​នោះទេ ​ពួកគេ​នឹង​ជាសះស្បើយ​ពី​ជំងឺ​ហើយ ​ក្រោម​ការ​យកចិត្តទុកដាក់​ពិនិត្យ​តាមដាន​ព្យាបាល​ និង​យក​សំណាក​ទៅ​តេស្ត​ជា​បន្តបន្ទាប់​គ្នា​៕


អត្ថបទ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        88
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        105
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm