កងកម្លាំងអ៊ីតាលី ឡើងនាវាដឹកទំនិញរបស់ទួរគី ដើម្បីរំដោះក្រុមនាវិក

2023/06/10 11:54:21 pm        75

អុីតាលី ៖ ក្រសួងការពារជាតិរបស់ទីក្រុងរ៉ូម បានឲ្យដឹងកាលពីថ្ងៃសុក្រ (ទី៩ ខែមិថុនា) ថា កងកម្លាំងពិសេសអ៊ីតាលី បានឡើងលើនាវាដឹកទំនិញទួរគី កាលពីថ្ងៃសុក្រ បន្ទាប់ពីកក្រុមនាវិកបានរកឃើញមនុស្ស​មិនស្គាល់អត្តសញ្ញាណ​មួយក្រុមជិះនៅលើនាវានេះ ដែលខ្លះមានទាំងអាវុធទៀតផង ហើយក្រសួងបន្ថែមថា ប្រតិបត្តិការនោះ កំពុងបន្តនៅឡើយ។

រដ្ឋមន្ត្រីរបស់ប្រទេសអ៊ីតាលី លោក Guido Crosetto បាននិយាយថា មាន«ជនអន្តោប្រវេសន៍ខុសច្បាប់» ចំនួន ១៥នាក់ នៅលើនាវានេះ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតថា តើពួកគេទៅដល់ទីនោះដោយរបៀបណា ឬទៅដល់ប្រទេស​ដើមរបស់ពួកគេដោយរបៀបណានោះទេ។

សេចក្តីថ្លែងការណ៍របស់ក្រសួងដឹកជញ្ជូនទួរគី បានឲ្យដឹងថា នាវាដឹកទំនិញ Galata Seaways ដែលត្រូវបានផលិត​ឡើង​សម្រាប់ដឹកយានយន្ត កំពុងធ្វើដំណើរពីក្រុងកំពង់ផែ Yalovaរបស់ប្រទេសទួរគីទៅកាន់ទីក្រុង Sete របស់ប្រទេសបារាំង។

សេចក្ដីថ្លែងការ បានឲ្យដឹងទៀតថា ក្រុមនាវិកបានកត់សម្គាល់ឃើញវត្តមានរបស់មនុស្សផ្សេងទៀត នៅលើនាវា នាព្រឹកព្រលឹមថ្ងៃសុក្រ តាមរយៈកាមេរ៉ាសុវត្ថិភាពដែលបង្ហាញថា ជនទាំងនោះ បានដើរជុំវិញនាវា​ដែលទំនងជាមានកាន់វត្ថុមុតស្រួច។

ចំណែកលោករដ្ឋមន្ត្រី Crosetto របស់ប្រទេសអ៊ីតាលីវិញ បានប្រាប់ថា មនុស្ស២ទៅ៣នាក់ក្នុងចំណោមនោះ មានអាវុធក្នុងដៃ។

ក្រុមនាវិកត្រូវបានគេចាក់សោទុកនៅក្នុងបន្ទប់ម៉ាស៊ីន ហើយបានជូនដំណឹងដល់អាជ្ញាធរដែនសមុទ្រ ក្នុងប្រទេសទួរគី ដែលបានទាក់ទងទៅប្រទេសអ៊ីតាលី និងបារាំងវិញ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        79
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        124
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm