ឯកឧត្តម វេង សាខុន ជួបសំណេះសំណាលជាមួយសមាជិកដែលទើបចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាជិត៥០០០នាក់ មកពីឃុំចំនួន៤ ក្នុងស្រុកកំពង់សៀម

2023/06/11 05:15:19 pm        129

កំពង់ចាម៖​​ ឯកឧត្តម វេង សាខុន ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្ត​កំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីសរុបចំនួន ៤ ៦៥៨នាក់ មកពីឃុំហាន់ជ័យ ឃុំវិហារធំ ឃុំគគរ និងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ។

ពិធីដ៏មានសារៈសំខាន់នាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ឯកឧត្តម លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំ-ភូមិ និងអាជ្ញាធរមូលដ្ឋានផងដែរ។

មានមតិសំណេះសំណាលទៅកាន់បងប្អូនដែលបានស្ម័គ្រចិត្តចូលជាសមាជិកគណបក្សថ្មីទាំង៤ ៦៥៨នាក់ ឯកឧត្តមបានពាំនាំនូវសារសួរសុខទុក្ខ និងសារស្វាគមន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនបងប្អូនជាសមាជិកគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមក៏បានអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សមកពីថ្នាក់កណ្តាល ថ្នាក់ខេត្ត-ស្រុក-ឃុំ និងភូមិទាំងអស់ដែលបានខិតខំប្រឹងប្រែងចុះជួយសំរួល និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅស្រុកកំពង់សៀមយ៉ាងសកម្ម។

ឯកឧត្តមក៏បានលើកឡើងពីប្រវត្តិនៃការតស៊ូ វិរៈភាព និងការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ប្រធានគណបក្ស ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋយើង ពីប្រទេសដែលមានភ្លើងសង្គ្រាមពេញផ្ទៃប្រទេស អ​សន្តិសុខ មកជាប្រទេសដែលមានអ្វីៗទាំងអស់ ជាកម្ពុជាដែលបន្តឈានទៅមុខឥតឈប់ឈរ។

ឯកឧត្តមក៏បាន​លើកឡើងនូវសមិទ្ធផលជាច្រើនដែលសម្តេចតេជោ និងគណបក្សបាន និងកំពុងសម្រេច ដូចជាការគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ជាពិសេសនៅក្នុងដំណាក់កាលរីករាលដាលនៃជម្ងឺកូវីត១៩ ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុងការងារតាមរយៈមេធាវីសម្តេចតេជោ។ ថ្មីៗនេះ រាជរដ្ឋាភិបាលទើបប្រកាសក្នុងការជួយគាំទ្រដល់ការស្នាក់នៅ និងហូបចុក សម្រាប់ពលករជាង ១,៥លាននាក់ ទៅបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យឧស្សាហកម្ម ដើម្បីលើកកម្ពស់គុណភាពកម្លាំងពលកម្ម និងទទួលបានប្រាក់ចំណូលខ្ពស់។ ការកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ឥតឈប់ឈរក៏ជាស្នាដៃដ៏អស្ចារ្យមួយដែលសម្តេចតេជោបានសម្រេចផងដែរ។ ជាក់ស្តែង ទាំងអស់នេះបានធ្វើឱ្យប្រជាជនយើងយល់ច្បាស់ និងមានជំនឿចិត្តគាំទ្រសម្តេចតេជោ និងគណបក្ស ហើយក៏ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សយើង។ ហេតុដូច្នេះ យើងទាំងអស់គ្នា មានភារកិច្ចថែរក្សា និងការពារម្លប់សន្តិភាពនេះជាចាំបាច់ មានសន្តិភាព ទើបមានការអភិវឌ្ឍ និងរីកចម្រើន។ 

ឯកឧត្តមក៏បានអំពាវនាវដល់សមាជិកគណបក្សយើង និងប្រជាពលរដ្ឋយើង​ទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបន្តគាំទ្រសម្តេចតេជោ ប្រធានគណបក្សប្រជាជន ជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm