លោក Trump និយាយថា ការចោទប្រកាន់ពាក់ព័ន្ធការគ្រប់គ្រងឯកសារ គឺជាការងារវាយប្រហារនយោបាយ

2023/06/11 05:23:32 pm        163

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រើប្រាស់ឱកាសបង្ហាញវត្តមានជាសាធារណលើកដំបូង ចាប់តាំងពីការចោទប្រកាន់នៅតុលាការសហព័ន្ធរបស់លោក ដើម្បីបង្កើនការវាយប្រហារលើក្រសួងយុត្តិធម៌ ដោយចោទប្រកាន់ក្រុមរដ្ឋអាជ្ញាដោយគ្មានភស្តុតាងពីបទធ្វើយុទ្ធនាការខាងនយោបាយ ដើម្បីរាំរាំងរូបលោកមិនឲ្យប្រកួតប្រជែងតំណែងសេតវិមាន។

ថ្លែងកាលពីថ្ងៃសៅរ៍ ទី១០ខែមិថុនា នៅសន្និបាតរបស់គណបក្សសាធារណរដ្ឋក្នុងរដ្ឋចចា(Georgia) លោក Trump បានចោទប្រកាន់លោកប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ពីបទរៀបចំការ​ឲ្យមានការចោទប្រកាន់ព្រហ្មទណ្ឌ ដើម្បីបំផ្លាញយុទ្ធនាការប្រកួតប្រជែងដំណែងប្រធានាធិបតីរបស់​គូប្រជែង​នយោបាយដ៏ធំរបស់ខ្លួន។

មិនមានភស្តុតាងដើម្បីគាំទ្រការចោទប្រកាន់របស់លោក Trump ទេ។ ក្រសួងយុត្តិធម៌ទទូចថា រាល់ការសម្រេចចិត្តស៊ើបអង្កេតរបស់ខ្លួន ត្រូវបានធ្វើឡើងដោយមិនគិតពីនយោបាយបក្សពួកឡើយ ហើយលោក Biden បាននិយាយថា លោកនឹងមិនចូលរួមក្នុងការស៊ើបអង្កេតរបស់លោក Trump នោះទេ។

លោក Trump បានប្រាប់ក្រុមមន្ត្រីគណបក្សក្នុងស្រុកថា ការចោទប្រកាន់គួរឲ្យអស់សំណើច និង​គ្មានមូលដ្ឋានលើខ្ញុំឡើយ ដោយយកក្រសួងយុត្តិធម៌ដែលលោកត្រាំហៅថា ក្រសួងអយុត្តិធម៌​មកធ្វើជាអាវុធរបស់រដ្ឋបាលលោក Biden នឹងចាត់តែងក្នុងចំណោមការរំលោភអំណាច​ដ៏គួរឲ្យរន្ធត់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសរបស់យើង ។

ការអត្ថាធិប្បាយរបស់លោក បានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋអាជ្ញាបានលាតត្រដាង​ការចោទប្រកាន់ចំនួន ៣៧ករណី ប្រឆាំងនឹងរូបលោកដោយចោទប្រកាន់ថា លោកបានគ្រប់គ្រងឯកសារមិនបានល្អ ដែលរួមទាំងឯកសារសម្ងាត់ស្ដីពីសន្តិសុខដ៏រសើបបំផុតមួយចំនួនរបស់ប្រទេសនេះ បន្ទាប់ពីចាកចេញពីសេតវិមានក្នុងឆ្នាំ ២០២១ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm