ភ្លៀងនឹងជួយសម្អាតខ្យល់អាកាសរបស់ប្រទេសកាណាដា ក្នុងពេលឆាប់ៗនេះ ប៉ុន្តែនៅឆ្ងាយពីភ្លើងឆេះទីក្រុងកេបិចជាច្រើនថ្ងៃ

2023/06/11 05:55:18 pm        174

អ្នកឧតុនិយមរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃសៅរ៍ថា ភ្លៀងទំនងជាអាចជួយសម្អាតខ្យល់ដែលមានផ្សែងនៅភាគខាងកើតប្រទេសកាណាដា ចាប់ពីថ្ងៃអាទិត្យនេះ ប៉ុន្តែប្រហែលជាមិនអាចទៅដល់ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះនៅក្នុងខេត្ត Quebec រហូតដល់ប៉ុន្មានថ្ងៃក្រោយទៀត។

មានភ្លើងឆេះចំនួន ៤២៦ កន្លែងនៅទូទាំងប្រទេសកាណាដាកាលពីព្រឹកថ្ងៃសៅរ៍ ក្នុងនោះចំនួន១៤៤ ក្នុងចំណោមភ្លើងឆេះព្រៃទាំងនោះ គឺនៅទីក្រុង Quebec ។ ភ្លើងឆេះព្រៃនៅប្រទេសកាណាដាកើតឡើងជាទៀងទាត់ក្នុងរដូវក្តៅ ប៉ុន្តែវិសាលភាពនៃការឆាបឆេះឡើងនាពេលបច្ចុប្បន្ន និងការមកដល់មុនទម្លាប់នៃភ្លើងទាំងនេះ គឺមិនធ្លាប់មានពីមុនមកទេ។

ភ្លើងឆេះទាំងនៅឆ្នេរសមុទ្រអាត្លង់ទិក ទាំងនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក បានឆាបឆេះលើផ្ទៃដី ៤,៤ លានហិកតា រហូតមកដល់ពេលនេះ បានបង្ខំប្រជាជនកាណាដារាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយផ្សែងរាលដាល ដែលបានធ្វើឲ្យក្រុមអ្នកស្រុកចាកចេញពីទីក្រុង តូរ៉ុនតូ (Toronto) ទៅញូវយ៉កដើម្បីគេចពីបញ្ហាផ្លូវដង្ហើម។

អ្នកជំនាញឧតុនិយមសហព័ន្ធលោក Gerald Cheng បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា ភ្លៀងត្រូវបានគេរំពឹងថានឹងមាននៅថ្ងៃអាទិត្យនេះ នៅភាគខាងត្បូងរដ្ឋ Ontario និងភាគនិរតីនៃទីក្រុង Quebec ដែលទំនងជានឹងជួយសម្អាតផ្សែង។

លោក Cheng បាននិយាយថា ភ្លៀងទំនងជានឹងទៅដល់ដល់ផ្នែកភាគខាងជើងបន្ថែមទៀតនៃទីក្រុង Quebec ជាទីដែលភ្លើងឆេះដ៏ធំបំផុតកំពុងឆេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ប៉ុន្តែគេរំពឹងទុកថាអាចនឹងមានកម្រិតភ្លៀងធ្លាក់ត្រឹមតែ ១០ទៅ២០ មីលីម៉ែត្រ ប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm