សម្តេចតេជោ៖ នៅកម្ពុជាត្រូវតែកម្ចាត់ចោលពួកប្រឆាំងជ្រុលនិយមបំផ្លាញជាតិខ្លួនឯង

2023/06/11 06:05:37 pm        338

តាកែវ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសកម្ចាត់ចោលពួកជ្រុលនិយមដែលមានបំណងបំផ្លាញជាតិសុខសន្ដិភាពរបស់ប្រទេសកម្ពុជា ខណៈក្រុមជ្រុលនិយមទាំងនេះតែងតែធ្វើសកម្មភាពនានាទាមទារឱ្យបរទេសកៀបសង្កត់មកលើប្រទេសកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាស បន្តអញ្ជើញ​ចុះជួប​សំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ​ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនធ្លាប់សន្យាដូចក្រុមប្រឆាំងរត់ចោលស្រុក​មួយចំនួនថា ផ្ដល់នេះ ផ្ដល់នោះដល់ប្រជាពលរដ្ឋទេ ប៉ុន្ដែរាជរដ្ឋាភិបាលដែលដឹកនាំដោយ ​គណបក្សប្រជាជនកម្ពុជា តែងតែនៅរួមរស់ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលាទោះបីជាក្នុងកាលទេសណាក៏ដោយ។

សូមបញ្ជាក់ថា ពួកក្រុមប្រឆាំងជ្រុលនិយមមួយចំនួនជាពិសេសក្រុមរត់ចោលស្រុក​ទៅក្រៅទេស​ដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ ៣ ជំនាន់​ គឺជាសត្រូវដ៏ធំបំផុតរបស់កម្មករនិយោជិត ពីព្រោះក្រុមប្រឆាំងទាំងនេះតែងតែបង្កភាពរាំងស្ទះដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រារាំង​បរទេសមិនឱ្យមកវិនិយោគនៅ កាត់ផ្ដាច់ជំនួយដល់ប្រទេសកម្ពុជា និងធ្វើសកម្មភាព​ឃោសនា​បោកប្រាស់ប្រជាពលដ្ឋ ដើម្បីប្រមូលប្រាក់ជាសដើម។ ដូច្នេះសម្ដេចតេជោ ផ្ដាំទៅកម្មករនិយោជិតទាំងអស់ត្រូវហានចង្អុលមុខពួកក្រុមក្បត់ជាតិទាំងអស់នេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        129
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm