ព្រះសីហនុ៖ បុរសម្នាក់បាត់ខ្លួននៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយចុះទៅជួយស្រង់កូនខ្លួន ដែលលង់ទឹក រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
បើតាមសមត្ថកិច្ច បានឱ្យដឹងថា បុរសដែលបាត់ខ្លួននោះ មានវ័យ៤០ ឈ្មោះ ហេង ពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូប៨៨៨។ បើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់ និងកូនប្រុសអាយុប្រមាណ ១០ឆ្នាំ បានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹក ពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាង ពេលនោះគាត់ជាឪពុកក៏បានលង់ទឹកនិងបាត់ខ្លួន។
បច្ចុប្បន្នសមត្ថកិច្ចចម្រុះ រួមនិងក្រុមឆ្មាំសមុទ្រ និងក្រុមសង្គ្រោះ ក្នុងនោះមានក្រុមសង្គ្រោះរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ផង កំពុងស្វែងរកសង្គ្រោះ៕







