ក្រុម​វេជ្ជបណ្ឌិត​ឥណ្ឌា​ព្រមាន​ទល់​នឹង​ការ​ប្រើ​លាមក​គោ​ជា​ថ្នាំ​ព្យាបាល​ជំងឺ COVID-19

2021/05/11 11:14:53 pm        237

​ឥណ្ឌា៖ ក្រុម​វេជ្ជបណ្ឌិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ កំពុង​ព្រមាន​ប្រឆាំង​ចំពោះ​ការ​យក​លាមក​គោ ​ប្រើ​ប្រាស់​ទៅតាម​ជំនឿ​ដែល​ថា​ លាមក​គោ​នេះ​នឹង​ជា​ឱសថ​ព្យាបាល​ជំងឺ Covid-19 ដោយ​និយាយ​ថា ពុំ​មាន​ភស្តុតាង​វេជ្ជសាស្ត្រ​មួយ​បង្ហាញ​ ពី​ប្រសិទ្ធភាព​របស់​លាមក​គោ​នេះ​ទេ ផ្ទុយទៅវិញ​វា​ប្រឈម​នឹង​ការ​ឆ្លង​រាល​ដាល​ជំងឺ​ផ្សេងៗ​ទៀត​។

​វីរុស​រាតត្បាត​សកល​កូ​រ៉ូ​ណា បាន​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ឥណ្ឌា ដែល​បច្ចុប្បន្ន​នេះមាន​អ្នក​ឆ្លង​ជាង ​២២​លាន ​៦៦​ម៉ឺន​នាក់ និង​ស្លាប់ ២៤៦​,១១៦​នាក់​។ ក្រុម​អ្នក​ជំនាញ​ជឿ​ថា ​ចំនួន​ពិត​ប្រាកដ​អាច​ខ្ពស់​ជាង​នេះ​ពី​ ៥​ ទៅ​ ១០​ដង​។ ហើយ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កំពុង​ព្យាយាម​ស្វែង​រក​គ្រែ​មន្ទីរពេទ្យ, អុកស៊ីសែន, ថ្នាំពេទ្យ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​ស្លាប់​ដោយសារ​កង្វះ​ការ​ព្យាបាល​។​

​នៅ​ក្នុង​រដ្ឋ Gujarat អ្នកមាន​ជំនឿ​មួយ​ចំនួន​បាន​ទៅ​ក្រោល​គោ ១​ដង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​យក​លាមក និង​ទឹក​នោម​គោ​លាប​លើ​ដងខ្លួន​របស់​ពួកគេ ដោយ​សង្ឃឹមថា​នឹង​ជួយ​ប្រឆាំង​ភាព​ស៊ាំ​នៃ​មេរោគ ​ឬ​ជួយ​ពួក​គេ​ឲ្យ​ធូរស្រាល​ពី​វីរុស​កូ​រ៉ូ​ណា​។​ ខណៈ​ដែល​អ្នក​ចូល​រួម​រង់ចាំ​ឲ្យ​លាមក និង​ទឹក​នោម​គោ​លាយ​គ្នាដែល​បាន​លាប​លើ​ខ្លួន​ស្ងួត ​ពួកគេ​បាន​ឱប ​ឬ​គោរព​សត្វ​គោ​នៅ​ក្នុង​ក្រោល ហើយ​ហាត់ yoga ដើម្បី​បង្កើន​កម្រិត​ថាមពល​ក្នុង​ខ្លួន​របស់​ពួកគេ​៕

​អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm