បឹងកេត និងស.ស.យ.ក បន្ដរៀបចំជើងឯកកុមារ ដើម្បីអបអរទិវាកុមារអន្ដរជាតិ

2023/06/12 05:31:35 pm        289

ក្លិបបាល់ទាត់បឹងកេត និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បាន​សហការ​ជាមួយ​ក្រុមហ៊ុន AIA បន្ដរៀបចំការប្រកួតបាល់ទាត់ “ជើងឯកកុមារ” លើកទី៣ ឆ្នាំ២០២៣ ដើម្បី​អបអរសាទរ “ទិវាកុមារអន្ដរជាតិ” ០១-មិថុនា កាលពីថ្មីៗកន្លងទៅ ។

លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត បានសម្ដែងសេចក្ដីសោមនស្សរីករាយជាខ្លាំង ដែល​ការ​ប្រកួត​នេះ ក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីផ្ដល់ឱកាសដល់យុវជនទាំងអស់ បាន​ចូលរួម​លេងកីឡា ផ្សារភ្ជាប់មិត្តភាព សាមគ្គីភាព រវាងកីឡាករ និងកីឡាករ ក្រុមនីមួយៗ ក៏ដូចជា​អាណាព្យាបាល​កីឡាករទាំងអស់ផងដែរ ។



ជាមួយគ្នាដែរ លោកស្រីបានថ្លែងអំណរគុណ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ដែល​តែងតែយកចិត្តទុកដាក់ស្ទើរគ្រប់វិស័យ ពិសេសវិស័យកីឡា ដែលតែងចូលរួម​សហការ​រៀបចំ​បង្កើត​ឲ្យមានកម្មវិធីកីឡាជាច្រើន ដើម្បីឲ្យយុវជនមានសុខភាពល្អ កម្លាំងមាំមួន ដើម្បីជា​អនាគត​របស់​ប្រទេសជាតិ ។

ក្នុងនាមប្រធានក្លិប និងជាម្ដាយរបស់កីឡាករផង លោកស្រី សម្ដែងក្ដីរំភើប ដែលឃើញកុមារ និងយុវជនទាំងអស់ បានបង្ហាញសមត្ថភាពតាមរយៈការប្រកួតនេះ ហើយ​លោកស្រី​ក៏បាន​លើក​ទឹកចិត្ត​ឲ្យយុវជនទាំងអស់ ប្រកាន់ភ្ជាប់នូវស្មារតីក្រុម គោលការណ៍ Fair Play និងបទបញ្ជា​ការប្រកួត ដើម្បីក្លាយជាយុវជនបន្ដវេន សម្រាប់វិស័យកីឡាបាល់ទាត់ជាតិទៀតផង ។

សូមបញ្ជាក់ថា ការប្រកួតជើងឯកកុមារនេះ មាន ៣កម្រិតអាយុ ក្នុងនោះការប្រកួតជើង​ឯក​កុមារ U11 និង U13  ក្រុមជើងឯក បានទៅក្រុមសាលាបាល់ទាត់បឹងកេត Rouy7 ដូចគ្នា គ្រា​ដែល​ការប្រកួតជើងឯក U15 ក្រុមជើងឯក បានទៅក្រុមសាលាបាល់ទាត់ ISI ដង្កោសែនជ័យ៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        135
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm