ក្រុមជើងឯកពិភពលោកអាហ្សង់ទីន បានប្រមូលផ្តុំហ្វឹកហាត់នៅទីក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃអាទិត្យម្សិលមិញ មុនការប្រកួតទល់នឹងក្រុមអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍ខាងមុខ។
Lionel Messi ដែលទើបប្រកាសពីការផ្លាស់ទៅកាន់ទឹកដីអាមេរិកចូលរួមជាមួយ Inter Miami នោះ ក៏មានវត្តមានក្នុងការហ្វឹកហាត់នៅកីឡដ្ឋានអូឡាំពិកទីក្រុងប៉េកាំងផងដែរ។
Messi នឹងដឹកនាំក្រុមអាហ្សង់ទីនជួបអូស្រ្តាលីនៅកីឡដ្ឋាន Worker’ Stadium ដែលទើបសាងសង់ថ្មីនៅទីក្រុងប៉េកាំង។
ក្រុមទាំងពីរអាហ្សង់ទីន និងអូស្រ្តាលីក៏ធ្លាប់ជួបគ្នានៅ World Cup 2022 ទឹកដីកាតាកន្លងមកដែរដោយនៅពេល នោះអាហ្សង់ទីនបានយកឈ្នះ ២-១ នៅវគ្គ ១៦ ក្រុមចុងក្រោយ ដែលរួមមានគ្រាប់បាល់បញ្ចូលទីរបស់ Lionel Messi ផងដែរ៕ អត្ថបទ៖ នាង សុភាវុធ


