អាមេរិក៖ កាលពីខែមុថិនាឆ្នាំ២០១៦ មនុស្ស៤៩នាក់ ត្រូវបានបាញ់សម្លាប់នៅក្លឹបកម្សាន្តរាត្រីភេទទី៣នៅរដ្ឋ Florida ជាទីដែលខ្មាន់កាំភ្លើងម្នាក់ បានធ្វើឲ្យពិធីជប់លៀងរាំកម្សាន្តមួយក្លាយជាការសម្លាប់រង្គាលរយៈពេល៣ម៉ោង នៅក្នុងការបាញ់ប្រហារដ៏ធំមួយក្នុងចំណោមការបាញ់ប្រហារសម្លាប់រង្គាលជាច្រើនក្នុងទឹកដីសហរដ្ឋអាមេរិក។

ខ្មាន់កាំភ្លើង ឈ្មោះ Omar Mateen វ័យ២៩ឆ្នាំ បានបើកការបាញ់ប្រហារអំឡុងពេលរាត្រីឡាទីនដ៏ពេញនិយមរបស់ក្លឹបនេះ ។ ជនល្មើសរូបនេះ បានបាញ់លើមនុស្សដែលកំពុងរាំលេង និងបានបាញ់រះទៅលើមនុស្សផ្សេងទៀត ដែលកំពុងលាក់ខ្លួននៅក្នុងបន្ទប់ទឹក។
ដោយកំពុងចាប់មនុស្សជាចំណាប់ក្មាំង អំឡុងរូបគេបាញ់តដៃជាមួយនគរបាល ជនល្មើស Mateen បានប្រកាសពីភាពស្មោះស្ម័គ្រចំពោះមេដឹកនាំក្រុមសកម្មប្រយុទ្ធអ៊ីស្លាម មុនពេលរូបគេត្រូវបានបាញ់ស្លាប់ ក្នុងការបាញ់តបតគ្នាជាមួយក្រុមអាជ្ញាធរ។

បន្ទាប់មក ការបាញ់ប្រហារដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់សហរដ្ឋអាមេរិក ចាប់តាំងពីពេលនោះមក ក៏មានហេតុការណ៍បាញ់សម្លាប់រង្គាលដ៏ធំជាងនេះមួយទៀត ជាការវាយប្រហារនៅទីក្រុង Las Vegas ដែលបុរសម្នាក់បានបាញ់ប្រហារលើការប្រគុំតន្ត្រីនៅខាងក្រៅមួយ ក្នុងឆ្នាំ២០១៧ ដែលបានសម្លាប់មនុស្ស ៥៨ នាក់។
បន្ទាប់មក ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama)ត្រូវបានចូលរួមដោយអនុប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) ប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់ប្រហារ ដែលលោកទាំង២ បានដាក់កម្រងផ្កាអនុស្សាវរីយ៍សម្រាប់ជនរងគ្រោះនៃការវាយប្រហារនេះ ៕