ខេត្តព្រះសីហនុ​រក​ឃើញ​​មនុស្ស​២៧​នាក់ផ្សេង​​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពីម្សិល​មិញ

2021/05/11 11:31:41 pm        98

ព្រះសីហនុ៖រដ្ឋបាល​ខេត្តព្រះសីហនុ​ បាន​​​ប្រកាស​ថា មនុស្ស​២៧​នាក់​​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​​ឆ្លង​មេរោគ​កូវីដ-១៩​ ដែល​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​​​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង ២៦​នាក់​​ក្នុង​ចំណោម​អ្នក​ឆ្លង ២៧​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សង្កាត់​នានា​ ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់​បិទ​ខ្ទប់​ក្នុង​ក្រុង​ព្រះសីហនុ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ អ្នក​ជំងឺ​កូវីដ​១៩ទាំងអស់​ខាងលើ​ ត្រូវបាន​រក​ឃើញ​នៅក្នុង​ភូមិ​ចំនួន​៦ដែល​ភូមិ​៥ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ មាន​ចំនួន​ច្រើន​ជាង​គេ​រហូត​ដល់ ​១៥នាក់ បន្ទាប់​មក​ភូមិ​១សង្កាត់​លេខ​១ ចំនួន​០៨នាក់ ភូមិ​២ សង្កាត់​លេខ​៤ ចំនួន០១នាក់​ ភូមិ​៣ សង្កាត់​លេខ​២ចំនួន​០១នាក់ ភូមិ​​លេខ​៣ សង្កាត់​លេខ​៣ចំនួន០១នាក់ និង​ភូមិ​ពូធឿង​ចំនួន​០១នាក់​។

បន្ថែម​ពីនោះទៀត រដ្ឋបាល​ខេត្តព្រះសីហនុ​ក៏បាន​អំពាវនាវ​ដល់​ដែល​ធ្លាប់​បាន​ប្រាស្រ័យពាក់ព័ន្ធជាមួយនឹង​អ្នក​ជំងឺកូវីដ​១៩ខាងលើ​ ត្រូវ​រាយការណ៍ជូន​អាជ្ញា​ធរ​មូលដ្ឋាន​ជាបន្ទាន់​ និង​ប្រញាប់​ទៅផ្ដល់​សំណាក់​ដើម្បី​វិភាគ​រក​វីរុស​កូវីដ​១៩ នៅ​វេទិកា ៧មករា​ នៅរៀងរាល់​ម៉ោង​ធ្វើ​ការ​ (រួម​ទាំង​ថ្ងៃឈប់សម្រាក) ហើយ​ត្រូវ​​ធ្វើ​ចត្តាឡីស័កនៅតាម​ផ្ទះ​រៀង​ខ្លួនឱ្យ​បាន​ត្រឹម​ត្រូវ​តាម​បទបញ្ជាផ្ទៃក្នុង​សម្រាប់​អ្នក​ធ្វើ​ចត្តាឡីស័ក​រយៈពេល​១៤ថ្ងៃ​។

ករណី​មាន​ការ​ប្រែ​ប្រួល​សុខភាព​ខុស​ប្រក្រតីដូចជា​ឡើង​កម្ដៅលើសពី ៣៧អង្សាសេ ក្អក​កណ្ដាស់ ហៀរ​សំបោរ​ ឈឺ​បំពង់​ក មានកំហាក និង​ថប់​ដង្ហើម ឬមាន​រោគ​សញ្ញា​ផ្សេង​ៗ ត្រូវ​ប្រញាប់ទាក់​ទង​​ទៅ​មន្ទីរសុខាភិបាល​ខេត្ត​ ឬមន្ទីរ​ពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​សរុប​​កើន​ឡើង​ដល់ ២០ ២២៣​នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​មក៕អត្ថបទ ៖ សុធី

អត្ថបទដែលទាក់ទង

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        1
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        52
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm