រុស្ស៊ី៖ លោក Yevgeny Prigozhin គឺជាមេបញ្ជាការទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី និយាយកាលពីថ្ងៃអាទិត្យថា ទាហាន Wagner របស់លោកនឹងមិនចុះហត្ថលេខាណាមួយជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoiguនោះទេ ពោលគឺលោកសូមធ្វើការបដិសេធន៍ជាសាធារណៈចំពោះការព្យាយាមរបស់ក្រសួងការពារជាតិរុស្ស៊ី ក្នុងការនាំយកកងកម្លាំងប្រយុទ្ធរបស់លោកឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ
លោក Prigozhin ដែលជាស្ថាបនិកបង្កើតទាហានស៊ីឈ្នូល Wagnerបានវាយប្រហារម្តងហើយម្តងទៀតលើមេបញ្ជាការយោធាកំពូលរបស់លោកប្រធានាធិបតី Vladimir Putin នូវអ្វីដែលលោកចាត់ទុកថាជាអំពើក្បត់ជាតិ កាលដែលមិនធ្វើសង្រ្គាមឲ្យបានត្រឹមត្រូវនៅក្នុងប្រទេសអ៊ុយក្រែន ។
មិនថាលោក Shoigu ឬលោកនាយអគ្គសេនាធិការកងទ័ព Valery Gerasimovពុំបានធ្វើសេចក្តីអធិប្បាយជាសាធារណៈនោះទេចំពោះការប្រមាថពីលោក Prigozhin ដែលទាហានរបស់លោក ដណ្តើមបានទីក្រុង Bakhmut របស់អ៊ុយក្រែនកាលពីខែឧសភា ក្រោយសង្រ្គាមស្លាប់ទាហានរាប់ម៉ឺននាក់ ។
ក្រសួងការពារជាតិរុស្ស៊ី និយាយកាលពីថ្ងៃសៅរ៍ថា លោក Shoigu បានបញ្ជាឲ្យទាហានស្ម័គ្រចិត្តទាំងអស់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងរបស់លោកនៅដំណាច់ខែនេះ គឺជាជំហានមួយដែលពួកគេនិយាយថា នឹងបង្កើនប្រសិទ្ធភាពកងទ័ពរុស្ស៊ី ។
ជាការឆ្លើយតបនឹងសំណើរសុំសេចក្តីអធិប្បាយលើបញ្ហាមួយនេះ លោក Prigozhin និយាយថា ទាហានស៊ីឈ្នូល Wagner នឹងមិនចុះហត្ថលេខាណាមួយជាមួយលោក Shoigu នោះទេ ។ បទបញ្ជាមួយនេះ ពុំបានដាក់ឲ្យទាហានស៊ីឈ្នូល Wagner នោះទេ ៕



