សម្ព័ន្ធភាពយោធា NATO ចាប់ផ្តើមសមយុទ្ធផ្លូវអាកាសមិនធ្លាប់មានពីមុនមក ដើម្បីបង្ហាញកម្លាំង

2023/06/13 12:55:30 am        87

NATO ៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ (NATO) នឹងចាប់ផ្តើមសមយុទ្ធដាក់​ពង្រាយទ័ពអាកាស​ដ៏ធំបំផុត នៅអឺរ៉ុប ក្នុងប្រវត្តិសាស្ត្ររបស់សម្ព័ន្ធភាពយោធានេះ នៅថ្ងៃចន្ទទី១២ ខែមិថុនានេះ ដើម្បីជាការបង្ហាញនូវការរួបរួមឆ្ពោះទៅរកភាពជាដៃគូ និងត្រៀមសម្រាប់ទប់នឹងការគំរាមកំហែង​ដែលអាចនឹង​កើតមាន ដូចជារុស្ស៊ីជាដើម។

យន្តហោះ «Air Defender 23» ដែលដឹកនាំដោយប្រទេសអាល្លឺម៉ង់ នឹងប្រតិបត្តិការរហូតដល់ថ្ងៃទី២៣ ខែមិថុនា ហើយរួមបញ្ចូលទាំងយន្តហោះយោធាប្រហែល ២៥០ មកពីប្រទេសសមាជិក ២៥ របស់អង្គការណាតូ (NATO) និងបណ្តាប្រទេសដៃគូ ដោយក្នុងនោះរួមមានទាំងប្រទេសជប៉ុន និងស៊ុយអែតដែលកំពុងប្រឹងប្រែង​សុំចូលជា​សមាជិកភាពរបស់សម្ព័ន្ធភាពផងដែរ។

មនុស្សរហូតដល់ ១០.០០០នាក់ នឹងចូលរួមក្នុងសមយុទ្ធ ដែលមានបំណងជំរុញអន្តរប្រតិបត្តិការ និងការត្រៀម​លក្ខណៈ ដើម្បីការពារប្រឆាំងនឹងយានដ្រូន និងមីស៊ីលតម្រង់គោលដៅ ក្នុងករណីមានការវាយប្រហារលើទីក្រុង អាកាសយានដ្ឋាន ឬកំពង់ផែសមុទ្រ នៅក្នុងរង្វង់ទឹកដីរបស់ណាតូ។

ដោយបង្ហាញផែនការនេះ កាលពីសប្តាហ៍មុន លោកឧត្តមសេនីយ៍ឯក Ingo Gerhartz ពីកងទ័ពអាកាសអាល្លឺម៉ង់ បាននិយាយថា «ការការពារដែនអាកាស» ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៨ ដែលជាផ្នែកមួយនៃការឆ្លើយតប​ទៅនឹងការបញ្ចូលឧបទ្វីបគ្រីម៉េរបស់ប្រទេសអ៊ុយក្រែន ចូលក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ី កាលពី ៤ឆ្នាំមុន ទោះបីជា​ការនិយាយនេះ មិនបានកំណត់គោលដៅលើនរណាម្នាក់ក៏ដោយ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់ លោកស្រី Amy Gutmann បាននិយាយថា សមយុទ្ធនេះ នឹងបង្ហាញ«ឲ្យឃើញច្បាស់ដោយគ្មានការសង្ស័យពីភាពរហ័សរហួន និងសន្ទុះដ៏លឿននៃកម្លាំងសម្ព័ន្ធមិត្តរបស់យើង» ហើយមានបំណងផ្ញើសារទៅកាន់ប្រទេសនានា រួមទាំងរុស្ស៊ីផងដែរ។

សមយុទ្ធនេះនឹងរួមបញ្ចូលលំហាត់សមកម្រិតប្រតិបត្តិការ និងយុទ្ធសាស្ត្រ ដែលរៀបចំឡើងជាចម្បងនៅ​ប្រទេសអាល្លឺម៉ង់ តែក៏មាននៅក្នុងសាធារណរដ្ឋឆែក អេស្តូនី ​ឡាតវីផងដែរ។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នឹងទៅសួរសុខទុក្ខអ្នកបើកយន្តហោះ ដែលមានមូលដ្ឋាន នៅអាកាសយានដ្ឋាន Schleswig-Jagel (ស្លេស្វីក យ៉ាហ្គែល) នៅភាគខាងជើងប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រចុងសប្ដាហ៍នេះ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm