ប្រទេសជប៉ុន ច្រានចោលការអះអាងរបស់រុស្ស៊ី លើការផ្តល់ជំនួយទៅឲ្យអ៊ុយក្រែន

2023/06/13 01:12:10 am        159

រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Matsuno Hirokazu បាននិយាយថា រដ្ឋាភិបាលជប៉ុន បានច្រានចោលការអះអាងរបស់រុស្ស៊ីអំពី​ការសម្រេចចិត្តរបស់ទី​ក្រុងតូក្យូក្នុងការផ្គត់ផ្គង់​បរិក្ខារការពារជាតិដល់ប្រទេសអ៊ុយក្រែន។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានកោះហៅឯកអគ្គរាជទូតជប៉ុនប្រចាំទីក្រុងមូស្គូលោក Kozuki Toyohisa ដើម្បីប្រាប់លោកថា ផែនការនេះនឹងនាំ​ទៅរក​ការ​កាន់​តែរីកធំនៃសកម្មភាពអរិភាព និងការការស្លាប់និងរងរបួសកាន់តែច្រើន។

រដ្ឋាភិបាលជប៉ុន មានផែនការផ្តល់ឲ្យអ៊ុយក្រែននូវរថយន្តដឹកទំនិញ ១០០គ្រឿង និងយានយន្តផ្សេងទៀតពីកងកម្លាំងស្វ័យការពារដែនជើងគោក។ ក្រសួងការបរទេសរុស្ស៊ី ចាត់​ទុក​ជំនួយ​​ទាំង​នេះថា ជា«គ្រឿងយុទ្ធោបករណ៍»។ លោក Matsuno បានប្រាប់អ្នករាយការព័ត៌មានថា ឯកអគ្គរាជទូតជប៉ុនបានច្រានចោលការអះអាងរបស់រុស្ស៊ី។ 

លោ​ក Matsuno និយាយថាលោក Kozuki បានប្រាប់ទីក្រុងមូស្គូថា ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន បាននាំមកនូវស្ថានភាពបច្ចុប្បន្ន ហើយនោះ គឺជាការប៉ុនប៉ងបង្វែរកំហុសមក​លើទី​ក្រុងតូក្យូ ជារឿងអយុត្តិធម៌បំផុត និងពុំអាចទទួលយកបានទាល់តែសោះ។ ឯកអគ្គរាជទូតត្រូវបានរាយការណ៍ថា បាននិយាយថា ការឈ្លានពានរបស់រុស្ស៊ី គឺជាការបំពានច្បាស់​លាស់​​លើច្បាប់អន្តរជាតិ និងពុំអាចអត់ឱនឲ្យបាន ហើយលោបានជំរុញដ៏ទទូចឲ្យទីក្រុងមូស្គូដកកងទ័ពរបស់ខ្លួនចេញជាបន្ទាន់។

លោក Matsuno បានបញ្ជាក់ ប្រទេសជប៉ុន នឹងបន្តដាក់ទណ្ឌកម្មតឹងរ៉ឺងលើប្រទេសរុស្ស៊ី និងគាំទ្រដោយឥតងាករេចំពោះអ៊ុយក្រែន ដើម្បីជួយបញ្ឈប់ការវាយលុកឲ្យ​បានកាន់តែឆាប់​តាមដែល​អាចធ្វើទៅបាន។

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        2
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        18
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm