សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជានឹងធ្វើវិសោធនកម្មច្បាប់បោះឆ្នោត កែទម្រង់សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត

2023/06/13 05:17:59 am        387

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈសារសំឡេងពិសេសបានថ្លែងថា កម្ពុជានឹងធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដោយដកសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់បុគ្គលណាដែលមិនទៅបោះឆ្នោត នេះគឺដើម្បីពង្រឹង និងលើកកម្ពស់ ការទទួលខុសត្រូវរបស់មេដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនិងមិនមានផ្ទុយពីរដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសារសំឡេងនោះថា បន្ទាប់ពីបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រាជរដ្ឋាភិបាលចាំបាច់ត្រូវធ្វើកំណែទម្រង់​សិទ្ធឈរឈ្មោះអោយគេបោះឆ្នោត ព្រោះអ្នកដែលមានបំណងចង់ឈ្មោះអោយគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិក្នុងសង្គមប្រជាធិបតេយ្យ ។ សម្តេចតេជោបន្តថា ការចាប់ផ្តើមអនុវត្តអោយបានខ្ជាប់ខ្ជួននូវសិទ្ធបោះឆ្នោត ក្នុងន័យនេះ អ្នកដែលមិនបានទៅបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា នឹងត្រូវបានបាត់បង់លក្ខខណ្ឌក្នុងការឈរឈ្មោះអោយគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែលដោយមិនមានផលប៉ះពាល់អ្វីឡើយ។

សម្តេចតេជោ គូសបញ្ជាក់ថា ប្រសិនបើមិនអាចទៅបោះឆ្នោតលើកទី១ទេ បុគ្គលនោះមិនអាចឈ្មោះអោយគេបោះឆ្នោតបានដែរ ទាំងក្រុមប្រឹក្សាឃុំសង្កាត់ ទាំងក្រុមប្រឹក្សាស្រុកខណ្ឌក្រុង ក្រុមប្រឹក្សាខេត្ត សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា ។ ដូច្ចេះនេះជាការទទួលខុសត្រូវ ក្នុងនាមយើងជាប្រទេសប្រជាធិបតេយ្យមួយ ហើយយើងមិនបានអនុវត្តនូវទណ្ឌកម្មណាមួយដូចប្រទេសប្រជាធិបតេយ្យខ្លះនោះដែរ។ ចំពោះការទៅបោះឆ្នោតគឺជាសិទ្ធរបស់ពលរដ្ឋ ប៉ុន្តែអ្នកដែលត្រូវឈរឈ្មោះអោយគេបោះឆ្នោត គឺចាំបាច់ត្រូវតែមានការបោះឆ្នោតលើកទី១ មុនពេលដែលខ្លួនឈរឈ្មោះ ។

សម្តេចតេជោ បានប្រគល់ភារកិច្ចជូនសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពិភាក្សាគ្នាជាបន្ទាន់ ​ដើម្បីធ្វើវសោធកម្មច្បាប់បោះឆ្នោត​ដែលនឹងត្រូវអនុម័តនាពេលខាងមុខ ក្នុងនោះអ្នកណាក៏ដោយ ក្នុងគណបក្សណាក៏ដោយ ប្រសិនបើមិនទៅបោះឆ្នោត ឧទាហរណ៍ដូចជាការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បើមិនបានទៅបោះឆ្នោតពេលនោះទេ អ្នកនោះមិនអាចឈរឈ្មោះអោយគេបោះឆ្នោត នៃការបោះឆ្នោតក្រុមប្រឹក្សាខេត្ត រាជធានី ក្រុមប្រឹក្សាក្រុងស្រុក ការបោះឆ្នោតសមាជិកព្រឹទ្ធសភាឆ្នាំ២០២៧ និងការបោះឆ្នោតសមាជិករដ្ឋសភានៅឆ្នាំ២០២៨ នោះឡើយ ហើយការធ្វើយ៉ាងនេះដើម្បីពង្រឹងការ​ទទួលខុសត្រូវរបស់​មេដឹកនាំនយោបាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវធ្វើអោយខាងតែបាន មុនយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខត្រូវចាប់ផ្តើម។ ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលពាក់ពន្ធ័ទាំងឡាយ គឺស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពិសេស មាត្រាទី៣៤ថ្មី នៅកថាខណ្ឌចុងក្រោយដែលចែងថា បទបញ្ញាតិដកសិទ្ធបោះឆ្នោតនិងសិទ្ធឈរឈ្មោះអោយគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់។ ដូច្ចេះគ្មានអ្វីផ្ទុយក្នុងរដ្ឋធម្មនុញ្ញនោះឡើយ។

សូមបញ្ជាក់ មិនមានអ្វីចំឡែកនោះទេចំពោះការធ្វើវិសោធនកម្មបែបនេះនៅកម្ពុជា ដោយសារតែនៅប្រទេសជិតខាងកម្ពុជា គឺប្រទេសថៃ ក៏បាននឹងកំពុងធ្វើហើយដែរ។ បើពិនិត្យមើលស្ថានភាពប្រទេសថៃ គណបក្សមួុយចំនួន ត្រូវបាត់បង់សមាជិកសភាមួយចំនួន បាត់បង់អាសនៈជាច្រើន ដោយសារពួកគេមិនបានបំពេញ​កាតព្វកិច្ចក្នុងការទៅបោះឆ្នោត​លើកទី១ ដូច្ចេះកម្ពុជាក៏អាចធ្វើបែបនេះទៅបាន ដោយធ្វើការកែទំរង់ ដើម្បីអោយមានការទទួលខុសត្រូវ ចំពោះអ្នកដែលចង់ឈរឈ្មោះអោយគេបោះឆ្នោត និងមិនបានធ្វើអោយ​ប៉ះពាល់ដល់សិទ្ធពលរដ្ឋ ក្នុងការសម្រេចចិត្តនោះឡើយ តែនេះជាការទទួលខុសត្រូវសម្រាប់អ្នកគ្រប់គ្រង ដឹកនាំ គ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ៕​ អត្ថបទ ៖ រក្សា

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        35
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        32
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm