នាយកដ្ឋានសិល្បៈសូនរូប គ្រោងបណ្តុះបណ្តាលវិជ្ជាសិល្បៈខ្មុក និងបើក​មហោ​ស្រពសិល្បៈ​ចម្លាក់​ស្មិត ឆ្នាំ២០២៣

2023/06/13 04:24:15 pm        568

លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ តាមរយៈBTV ព័ត៌មាន នាព្រឹកនេះថា ឆ្នាំ២០២៣នេះ នាយកដ្ឋាន នឹង​បើក​វគ្គ​បណ្តុះ​បណ្តាល ផ្តោតលើជំនាញវិជ្ជាសិល្បៈខ្មុក និងបើកមហោស្រពសិល្បៈចម្លាក់ស្មិត ក្រោម​ប្រធាន​បទ​ «ក្បាច់គុនបុរាណខ្មែរល្បុក្កតោ»។

លោក ឈឹម សុធី បានបន្តថា នៅក្នុងឆ្នាំ២០២៣នេះ នាយកដ្ឋាន មានកម្មវិធីធំៗចំនួន ០២ គឺ​ទី១​៖ មន្រី្តជំនាញរបស់យើង គ្រោងនឹងចុះទៅបណ្តុះបណ្តាលវិជ្ជាសិល្បៈខ្មុក និងគំនូ ជូន​ដល់​សិស្សានុសិស្ស​នៅ​វត្តស្វាយអណ្តែត និងតាមសហគមន៍ ក្នុងស្រុកល្វាឯម ខេត្តកណ្តាល ដោយ​ឲ្យ​មិន​ប៉ះ​ពាល់ដល់ម៉ោងសិក្សារបស់សិស្សានុសិស្សក្នុងអំឡុងពេល កំពុងសិក្សា​នៅ​តាម​អនុវិទ្យាល័យ និងវិទ្យាល័យនោះទេ។ ទី២៖សិល្បៈចម្លាក់ស្មិត ឆ្នាំ២០២៣ ប្រារ​ព្ធ​ឡើង​ ដើម្បី​ជំរុញ និងលើកទឹកចិត្តដល់សិល្បករ សិប្បករ ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងការ​បង្កើត​គំនិត​ច្នៃ​ប្រឌិត ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈសូនរូប និងសិល្បៈ​សិប្បកម្ម​ឲ្យ​បាន​គង់​វង្ស​។ លោក ឈឹម សុធី បញ្ជាក់ថា មហោស្រពសិល្បៈចម្លាក់ស្មិត ក្រោមប្រធានបទ «ក្បាច់​គុន​បុរាណ​ខ្មែរ​ល្បុក្កតោ» ត្រៀមរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២៣។ ហើយ​ឥលូវ​នេះយើង​កំពុង​ស្វែង​រក​សិល្បករ ដែលមានជំនាញស្មិត ដើម្បីចុះជួបពួកគាត់ និងផ្សព្វផ្សាយ​អំពី​គោល​បំណង​របស់​មហោ​ស្រព​សិល្បៈ​ចម្លាក់សិ្មត ហើយការរៀចំព្រឹតិ្តការណ៍ខាងលើនេះ ដោយសារទី១៖ ចម្លាក់ស្មិតនេះ នៅ​សល់​អ្នកធ្វើ មានចំនួនតិចតួច។ ដូច្នេះមន្រី្តរបស់យើង ចូលរួមលើកកម្ពស់ ផ្សព្វផ្សាយ និងរៀប​ចំ​ការតាំងពិព័រណ៌ ដើម្បីឲ្យពួកគាត់បានចូលរួមក្នុងការងារមហោស្រព ឲ្យ​មាន​ជា​ការ​ប្រឡង​ស្នាដៃ ចម្លាក់ស្មិត ខាងណាមានទឹកដៃល្អជាងគេ។ ចំណែកចំណងជើង ជ្រើស​រើស​យក​ប្រធាន​បទ«ក្បាច់​គុន​បុរាណ​ខ្មែរល្បុក្ក​តោខ្មែរ​»​ ដែល​បាន​ចាត់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោកនៃមនុស្សជាតិ ដែលមក​ទល់​នឹ​ងប​ច្ចុប្បន្ន​មាន​ការ​រីក​ចម្រើន​លើ​វិស័យ​ក្បាច់​គុន​បុរាណខ្មែរ។

សូមរម្លឹកផងដែរថា ក្បាច់បុរាណខ្មែរល្បុក្កតោខ្មែរ ត្រូវបានចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃមនុស្ស ជាតិ របស់អង្គការ យូណេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ការ​សម្រេច​នេះ​ធ្វើ​នៅ​ក្នុង​កិច្ចប្រជុំលើកទី១៧ នៃកិច្ច ប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការពារ​បេតិកភណ្ឌ​វប្បធម៌ របស់អង្គការ យូណេស្កូ ដែលប្រារព្ធឡើងនៅទីក្រុងរ៉ាបាត នៃប្រទេសម៉ារុក៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        81
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        139
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        252

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm