យុទ្ធជនរុស្ស៊ីម្នាក់បានស្លាប់ និងមួយចំនួនរងរបួសក្នុងការវាយប្រហារដោយទួរគីនៅក្នុងប្រទេសស៊ីរីភាគខាងជើង

2023/06/13 05:11:45 pm        101

ស៊ីរី៖ អង្គការឃ្លាំមើលសង្រ្គាម និងប្រភពសន្តិសុខឃើដ បាននិយាយថា អ្នកប្រយុទ្ធជនជាតិរុស្ស៊ីម្នាក់ បានស្លាប់ និងមួយចំនួនបានរងរបួសនៅក្នុងខេត្តអាឡេប៉ូ (Aleppo) ភាគខាងជើងរបស់ប្រទេសស៊ីរី កាលពីថ្ងៃចន្ទ ទី១២មិថុនា ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលតាមដានជម្លោះក្នុងប្រទេសស៊ីរី និយាយថាការស្លាប់និងរបួសលើជនជាតិរុស្ស៊ី បានកើតឡើងនៅពេលក្បួនរបស់ពួកគេត្រូវបានរងការវាយប្រហារដោយគ្រាប់កាំភ្លើងធំរបស់ទួរគី។

វីដេអូចេញផ្សាយដោយទូរទស្សន៍ Ronahi TV ជាស្ថានីយមួយមានសម្ព័ន្ធភាពជាមួយរដ្ឋបាលស្វ័យតដឹកនាំដោយក្រុមជនជាតិភាគតិចឃើដ ក្នុងប្រទេសស៊ីរីភាគខាងជើង បង្ហាញពីបុរសមួយក្រុមកំពុងសែងបុរស២នាក់លើហ្វ្រង់កាចូលក្នុងឧទ្ធម្ភាគចក្រមួយគ្រឿងរបស់រុស្ស៊ី ។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីកាលបរិច្ឆេទ ឬ ទីតាំងនៃវីដេអូនោះបានទេ។ 

ក្រសួងការពារជាតិរុស្ស៊ី ពុំបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reutersបានទេ។ គួររម្លឹកថា រុស្ស៊ី បានចូលធ្វើអន្តរាគមន៍ក្នុងជម្លោះស៊ីរីក្នុងឆ្នាំ២០១៥ ដោយប្រើការវាយប្រហារតាមអាកាស និងការបញ្ជូនក្រុមទីប្រឹក្សា ព្រមទាំងនគរបាលយោធា ដើម្បីជួយដល់លោកប្រធានាធិបតីស៊ីរី បាសា -អាល់អាសាត (Bashar al-Assad) ដណ្ដើមទឹកដីមកវិញពីក្រុមឧទ្ទាម ដែលមួយចំនួនត្រូវបានគាំទ្រដោយប្រទេសទួរគី។  

ចំណែកមន្ត្រីមួយរូបនៃក្រសួងការពារជាតិទួរគី បាននិយាយកាលពីថ្ងៃចន្ទថា របាយការណ៍ដែលថា កងកម្លាំងទួរគីបានបាញ់ផ្លោងកាំភ្លើងធំលើមូលដ្ឋាននានានៅក្នុងតំបន់ដាច់ស្រយាលភាគខាងជើងទីក្រុង Aleppo និងបានធ្លាក់ចំរថពាសដែករបស់រុស្ស៊ី ជារឿងមិនពិត៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        250
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm