សម្តេចតេជោ នៅតែរម្លឹកពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងបន្តចាក់វ៉ាក់សាំងការពារកូវីដ១៩

2023/06/13 05:27:43 pm        264

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន រំលឹកពលរដ្ឋឱ្យបន្តការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺកូវីដ-១៩ ព្រោះវាមិនទាន់ទៅណាឆ្ងាយទេ ខណៈដែលជំងឺប្រភេទនេះមិនទាន់ទៅណាឆ្ងាយ ជាពិសេសនៅក្នុងប្រទេសខ្លះនៅលើពិភពលោក នេះបាននិងកំពុងងើបឡើងវិញ។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវជាថ្មីទៅកាន់ប្រជាពលរដ្ឋយ៉ាងដូច្នេះ ខណៈបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនានេះ។

សម្តេច បានផ្តាំផ្ញើឱ្យកម្មករ និយោជិត ក៏ដូចជាប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់ដូសជំរុញត្រូវបន្តទៅទទួលយកវ៉ាក់សាំងនៅតាមមន្ទីរពេទ្យនានាដើម្បីធានាសុខមាលភាពចៀងវាងកុំឱ្យជំងឺកូវីដ-១៩ ងើបឡើងវិញនៅក្នុងប្រទេសរបស់យើង ជាពិសេសសម្តេច​បានសួរ និងបន្តអំពាវនាវទៅកាន់កម្មករ កម្មការិនីនៅចំពោះមុខឱ្យបន្តទៅទទួលយកវ៉ាក់សាំងដូស​ទី៤​ ទី៥ ឬអាចដូសទី៦ បន្តទៀតនៅពេលដែលរាជរដ្ឋាភិបាល​​បានប្រកាសអនុញ្ញាតព្រោះថា​មានតែវ៉ាក់សាំងទេ ដែលជាអាវក្រោះអាចបន្តការពារខ្លួនបាន។

បើតាមក្រសួងសុខាភិបាល កំណើន​អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣គឺសម្រេចបាន៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១លាន៨សែន២ម៉ឺន៧,៣៤៨ នាក់។

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១លាន៨សែន៩ម៉ឺន៧ពាន់៣៨២ នាក់។

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៩៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០ម៉ឺន៤,៣១៧ នាក់។

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,៨៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១ម៉ឺន០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥៧%៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        32
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        110
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm