វ៉ាក់សាំង​មកដល់​ថ្មី​ ត្រូវ​ផ្តល់​ទៅ​តំបន់​ក្រហម ខណៈ​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​នៅ​តំបន់​នេះ​កើន​ជិត​ ៨​សែន​នាក់​

2021/05/11 05:53:58 pm        110

​ភ្នំពេញ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ប្រធាន​ប្រតិបត្តិការ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-​១៩ ​របស់​ក្រសួងការពារជាតិ​នៅ​តំបន់​ក្រហម បាន​ថ្លែង​ថា វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ប្រមាណ​ ៥០​ម៉ឺន​ដូ​ស ​ទើប​មកដល់​ថ្មី​នេះ ត្រូវ​ផ្តល់​ទៅ​តំបន់​ក្រហម ខណៈ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក់​នៅ​តំបន់​ក្រហម​នេះ កើន​ជិត​ ០៨​សែន​នាក់​។​

​ស្រប​ពេល​យុទ្ធ​ន​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-​១៩ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​កំពុងតែ​ដំណើរការ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ប្រធាន​ប្រតិបត្តិការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​របស់​ក្រសួងការពារជាតិ​នៅ​តំបន់​ក្រហម នៅ​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​ប្រាប់​BTV ថា ចំពោះ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រក្រតី និង​មាន​ភាព​ល្អប្រសើរ ក្រោម​ការសហការ​បាន​យ៉ាង​ល្អ​រវាង​ក្រុមគ្រូពេទ្យ​យោធា និង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​នោះ ​ប្រជាពលរដ្ឋ ក៏បាន​យកចិត្តទុកដាក់​អំពី​ការណែនាំ និង​អនុវត្ត​នូវ​វិធាន​សំខាន់ៗ​របស់​អាជ្ញាធរ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​បញ្ជាក់​ថា នៅថ្ងៃនេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ដែល​ជា​ការ​បញ្ជាទិញ​ពី​ចិន​ចំនួន​៥០​ម៉ឺន​ដូ​ស នឹងត្រូវ​ផ្តល់​ទៅ​តំបន់​ក្រហម ខណៈ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចាក់​នៅ​តំបន់​ក្រហម​នៃ​ខណ្ឌ​ទាំង​៦​ក្នុង​រាជធានី​ភ្នំពេញ​កើន​ជិត​៨​សែន​នាក់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បន្តថា បើ​ទោះ​បី​ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​មានការ​កើន​ឡើង​ក្តី ក៏​រាជរដ្ឋាភិបាល​បាន​ត្រៀម​គ្រប់គ្រាន់​ចំពោះ​ចំនួន​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើប្រាស់​ដូចគ្នា ដើម្បី​ឆ្លើយតប​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ​មិន​បញ្ឈប់​ការ​ចាក់​ឡើយ​ ប្រសិន​ប្រជាពលរដ្ឋ​ទាំងអស់​ពុំ​ទាន់​ទទួលបាន​វ៉ាក់សាំង​។​

​បើ​តាម​របាយការណ៍ រ​បស់​ក្រសួងការពារជាតិ គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែឧសភា ក្រុមគ្រូពេទ្យ​យោធា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​នៃ​ខណ្ឌ​ចំនួន​ ០៦​រួមមាន៖ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​មានជ័យ ខណ្ឌ​ដង្កោ ខណ្ឌ​កំបូល ខណ្ឌ​ឫស្សី​កែវ និង​ខណ្ឌ​ទួលគោក បាន​ចំនួន​ជិត ​៤៥​ម៉ឺន​នាក់​ហើយ​៕ ​អត្ថបទ៖ សេក ​ឧ​ត្ត​ម 

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        251
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm