ទីតាំង​បិទ​ខ្ទប់​ក្នុង​ខេត្ត​កំពង់ចាម ​មានការ​កើនឡើង ខណៈ​មាន​អ្នកជំងឺ​កូ​វីដ​-១៩​ជា​បន្តបន្ទាប់​

2021/05/12 01:27:25 am        113

​កំពង់ចាម៖ មួយ​រយៈចុងក្រោយនេះ ជំងឺ​​​កូ​វីដ-១៩ បាន​ជ្រាបចូល​ទៅក្នុង​រោងចក្រ​មួយកន្លែង​ក្នុងស្រុក​បាធាយ ដែល​មាន​កម្មករ​កម្ម​ការ​នី​ចំនួន​ ២០​នាក់​ ហើយ​ដែលមាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ប៉ុន្តែ ទោះបីជា​យ៉ាងណា​ក៏ដោយ ​អាជ្ញាធរខេត្ត​កំពង់ចាម បាន​ចេញ​វិធាន​ភ្លាមៗ​ក្នុង​ការ​បិទ​ខ្ទប់ រោងចក្រ លី ឈាង​ខ​ប ​ជា​បណ្ដោះអាសន្ន​សិន​។

​ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ សម្រាប់​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម ជាក់ស្ដែង​នៅ​កាលពី​ថ្ងៃទី​១០​ ខែឧសភា នេះ ក្រោយពី​មាន​ករណី​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​ចុះ​ត្រួតពិនិត្យ​ការបិទ​ខ្ទប់ ភូមិ​អក​ទៀង ស្ថិតនៅ​ឃុំ​តាំង​ក្រាំង និង​ទីតាំង​រោងចក្រ​លី​ឈាង​ខ​ប ក្នុងស្រុក​បាធាយ​។

​ឯកឧត្ដម អភិបាលខេត្ត​ បាន​ជំរុញ​លើកទឹកចិត្ត ដល់​អាជ្ញាធរ​ស្រុក សហការ​ជាមួយ ក្រុមគ្រូពេទ្យ ក្នុង​ការ​តាមដាន និង​ត្រូវ​ស្រាវជ្រាវ​បន្ថែមទៀត​ជាមួយ​អ្នក​ប៉ះពាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​។

​​​ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភា​នេះ រដ្ឋបាល​ខេត្តកំពង់ចាម បាន​ចេញ​សេចក្តីសម្រេច បិទ​ខ្ទប់ភូមិសរុប ចំនួន ១៨ភូមិ​ហើយ និង​បិទ​ខ្ទប់​រោងចក្រ​មួយ​ទីតាំង​ផងដែរ ដោយមាន​នៅក្នុង ស្រុក​ស្រីសន្ធរ , ស្រុកបាធាយ និងស្រុកកងមាស ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង និង​ដោយ​អនុវត្តតាម​ការ​ណែនាំរ​បស់​ក្រសួងសុខាភិបាល​នោះ​ផង រដ្ឋបាលខេត្ត​កំពង់ចាម បាន​ចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ចំពោះ​បុគ្គល​ដែល​មិនបាន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​វិធានការ​របស់​ក្រសួងសុខាភិបាល និង​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​៕ ​អត្ថ​ប​ទ៖ ថុង សីហា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm