ម៉ាស៊ីនលក់ចែកចាយឧបករណ៍សម្រាប់បន្សាបគ្រឿងញៀនណាឡូហ្សូន (naloxone) ដោយឥតគិតថ្លៃ បន្ទះថ្នាំបំបាត់ការឈឺឆាប់ហ្វេតានីល (fentanyl) និងឱសថស៊ីឡាហ្ស៊ីន (xylazine) ព្រមទាំងកញ្ចប់ថ្នាំពន្យារកំណើតបន្ទាន់ ត្រូវបានដំឡើងស្ថិតនៅកាច់ជ្រុងផ្លូវ Decatur និង Broadway ក្នុងតំបន់ Ocean Hill ដែលជាតំបន់មួយដែលខណ្ឌចែកជាផ្នែកតូចៗនៃតំបន់ Bedford-Stuyvesant ក្នុងទីក្រុងញូវយ៉ក។ វាជាម៉ាស៊ីនលក់បរិក្ខាសុខភាពសាធារណៈដំបូងគេបង្អស់របស់ទីក្រុងញូវយ៉ក។

បរិក្ខាទាំងនោះគឺមិនគិតថ្លៃទេ ហើយត្រូវបានដាក់បញ្ចូលស្តុកវិញជារៀងរាល់ថ្ងៃ។ អ្វីដែលប្រជាជនត្រូវធ្វើគឺបញ្ចូលលេខកូដតំបន់ទីក្រុងញូវយ៉ករបស់ខ្លួន ហើយជ្រើសរើសឧបករណ៍ដែលពួកគេចង់បានពីម៉ាស៊ីន។
នៅពេលដែលម៉ាស៊ីននោះត្រូវបានតម្លើងកាលពីថ្ងៃចន្ទសប្តាហ៍មុន (៥ មិថុនា) ស្នងការសុខភាពទីក្រុងញូវយ៉ក លោក Ashwin Vasan បានសរសេរថា "យើងកំពុងស្ថិតក្នុងវិបត្តិការប្រើឱសថលើសកម្រិតនៅក្នុងទីក្រុងរបស់យើង ហើយម៉ាស៊ីនលក់បរិក្ខាសុខភាពសាធារណៈគឺជាវិធីច្នៃប្រឌិតថ្មីដើម្បីបំពេញតម្រូវការដល់កន្លែងដែលមនុស្សរស់នៅ និងដើម្បីសង្គ្រោះជីវិតពួកគេ»។
ម៉ាស៊ីនដែលមានតម្លៃ ១១.០០០ដុល្លារនេះ គឺជាម៉ាស៊ីនដំបូងក្នុងចំណោមម៉ាស៊ីនចំនួន ៤ ដែលនឹងត្រូវដំឡើងនៅក្នុងតំបន់នានាដែលមានអត្រាខ្ព់ស់បំផុតនៃប្រើប្រាស់ឱសថលើសកម្រិត៕
