អេស្ប៉ាញ ៖ ក្រុមអ្នកវិទ្យាសាស្រ្តកោសល្យវិច្ច័យ បានចាប់ផ្តើមគាស់សាកសពជនរងគ្រោះ ១២៨នាក់ ដែលបានស្លាប់ក្នុងសង្រ្គាមស៊ីវិលអេស្ប៉ាញ ។
សាកសពរបស់ពួកគេនឹងត្រូវគាស់ចេញពីអតីតចេតិយរបស់លោកឧត្តមសេនីយ៍ Francisco Franco ស្ថិតនៅក្រៅទីក្រុង Madrid ។
គួរឲ្យដឹងថា សង្រ្គាមស៊ីវិលអេស្ប៉ាញ បានកើតឡើងចាប់ពីឆ្នាំ ១៩៣៦ រហូតដល់ឆ្នាំ ១៩៣៩ ដែលជាការចាប់ផ្តើមរបបផ្តាច់ការរយៈពេល ៤ទសវត្សរ៍របស់លោក Franco ។ អេស្ប៉ាញបានផ្លាស់មកលទ្ធិប្រជាធិបតេយ្យវិញ ក្រោយការស្លាប់របស់លោក Franco នៅឆ្នាំ ១៩៧៥ ។
ប្រតិបត្តិការនេះដែរ គឺជាប្រតិបត្តិការលើកដំបូងពាក់ព័ន្ធនឹងមនុស្សដែលសាកសពរបស់ពួកគេ ត្រូវបានយកពីទីកន្លែងផ្សេងទៀតនៅក្នុងប្រទេសអេស្ប៉ាញនៅក្រោយសង្រ្គាម ហើយត្រូវបានបញ្ចុះឡើងវិញដោយគ្មានការយល់ព្រមពីក្រុមគ្រួសាររបស់ពួកគេនៅក្នុងចេតិយដែលកសាងដោយលោក Franco ៕

