មេដឹកនាំ​កូរ៉េខាងជើង បញ្ជា​ឲ្យ​ក្រុម​ពិឃាដ​ប្រហារជីវិត​ប្រធាន​ក្រុម​សម្តែង​នៅមុខ​សមាជិក​របស់​ខ្លួន​ ក្រោយ​ថ្ងៃ​ខួបកំណើត​របស់​លោក​

2021/05/11 10:40:42 pm        1.3 K

​កូរ៉េខាងត្បូង៖ សារព័ត៌មាន​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា លោក​Kim Jong Un មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង បាន​ចេញ​បញ្ជា​ឲ្យ​ក្រុម​ពិឃាដ​ប្រហារជីវិត​ប្រធាន​ក្រុម​ដឹកនាំ​ការ​សម្តែង​នៅ​ចំពោះមុខ​សមាជិក​ក្រុម​របស់​លោក ដោយ​បាញ់​ចំនួន ៩០​គ្រាប់​។ សេចក្តី​រាយការណ៍​នេះ បាន​និយាយ​ដែរ​ថា សមាជិក​ក្រុម​ភ្លេង ត្រូវ​បាន​បង្ខំ​ឲ្យ​ដើរ​រំលង​សាកសព​ផងដែរ​។​

​អត្ថបទ​ចុះផ្សាយ​ដ៏​គួរ​ភ្ញាក់ផ្អើល​នេះ សរសេរ​ឡើង​ដោយ​អ្នកសារព័ត៌មាន ជូ ស៊ុ​ង​ហា របស់​កាសែត​ប្រចាំថ្ងៃ​កូរ៉េខាងត្បូង Dong-A Ilbo​។ រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ការ​ប្រហារជីវិត​នេះដែរ បាន​ចុះផ្សាយ​ដំបូង​នៅ​ថ្ងៃទី​២៩ ខែមេសា​កន្លងទៅ ប៉ុន្តែ​ ចាប់​តាំងពី​ពេល​នោះ​មក ត្រូវ​បាន​ចែករំលែក​តាម​អន​ឡាញ​យ៉ាង​ទូលំទូលាយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បច្ចុប្បន្ន​គ្មាន​ការ​បញ្ជាក់​អះអាង​បន្ថែម​លើ​ព័ត៌មាន​មួយ​នេះ​ឡើយ​។​

​លោក ចូ បាន​សរសេរថា ការ​ប្រហារជីវិត​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​កន្លងទៅ ក្រោយ​ថ្ងៃ​ខួបកំណើត​របស់លោក​គីម​។

កូរ៉េខាងជើង ប្រារព្ធ​កាល​បរិច្ឆេទ​នោះ​ថា​ ជា​ទិវា​តារា​ចែងចាំង ហើយ​លោក​គីម និង​ភរិយា​របស់​លោក បង្ហាញខ្លួន​នៅ​រោង​មហោស្រព​សិល្បៈ​ម៉ាន់​សូ​ដេ ស្ថិត​ក្នុង​ទីក្រុង​ព្យុងយ៉ាង ដើម្បី​មើល​ការ​សម្តែង ជា​កិច្ច​ធ្វើ​ខួបកំណើត​របស់លោក​។​

​លោក​ចូ បានសរសេរ​ថា កម្មវិធី​មួយ​ក្នុង​កម្មវិធី​សម្តែង​នៅ​យប់នោះ មាន​ឈ្មោះថា “​ស្រមោល​វេទមន្ត ” ដោយមាន​អ្នក​សម្តែង​ស្ពិន​ភ្នែក​នៅ​ក្រោយ​ឆាក​ធ្វើជា​ស្រមោល​។

ក្រោយមក​លោក​គីម ត្រូវ​បាន​គេ​រាយការណ៍​ថា លោក​បាន​ស្ងើចសរសើរ​ការ​សម្តែង​នេះ ប៉ុន្តែ ​ប្រធាន​ក្រុម​សម្តែង បាន​និយាយ​ទៅកាន់​អ្នក​រាល់គ្នា​នៅ​ក្បែរនោះ​ថា លោក​មិន​គិត​ថា ការសម្តែង​នេះ​ល្អឥតខ្ចោះ​នោះទេ​។​

​លោក​ចូ បាន​សរសេរ​ទៀត​ថា ក្រោយមក​នៅ​យប់​នោះ ប្រធាន​ក្រុម​រូបនេះ ត្រូវបាន​ចាប់ខ្លួន ហើយ​បទបញ្ជា ត្រូវ​បាន​ចេញ​នៅ​រយៈពេល​២​ថ្ងៃ​បន្ទាប់ ឲ្យ​សិ​ល្បៈ​ករ​-​សិ​ល្បៈ​ការិនី​ទាំងអស់​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ត្រូវ​ជួបជុំគ្នា​។

នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ក្រុម​សម្តែង បាន​ជួបជុំគ្នា​នៅ​លើ​ទីលាន​ប្រហារជីវិត ជា​កន្លែង​ដែល​ពួកគេ មើល​ឃើញ​ប្រធាន​ក្រុម​ពួក​គ ត្រូវបាន​ចងស្លាបសេក​។​

​លោក​ចូ បាន​សរសេរ​ទៀ​តថា ប្រធាន​ក្រុម​រូប​នេះ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​មុខ​សមាជិក​ក្រុម​របស់ខ្លួន ហើយ​ការ​ប្រហារជីវិត​ធ្វើឡើង​ដោយ​ក្រុម​បាញ់​កាំភ្លើង​ស្វ័យប្រវត្តិ AK-47 ចំនួន ៣​រូប ហើយ​ពួកគេ​ម្នាក់ បាញ់​ចំនួន​១​បង់ ៣០​គ្រាប់ ពី​ចម្ងាយ ១០​ម៉ែត្រ​៕​

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        24
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        31
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm