អង្គការពលកម្មអន្តរជាតិ អំពាវនាវឲ្យមានវិធានការ ដើម្បីបញ្ចប់ពលកម្មកុមារ​

2023/06/13 10:58:24 pm        71

​​អង្គការ​ពលកម្ម​អន្តរជាតិ ​(ILO) បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​ ដើម្បី​បញ្ចប់​ពលកម្ម​កុមារ​ កាលពី​ថ្ងៃ​ចន្ទ​ ខណៈ​អង្គការ​នេះ ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​។ ទីភ្នាក់ងារ​ពលកម្ម​អង្គការសហប្រជាជាតិ បាន​ជួបប្រជុំ​គណៈកម្មាធិការ​កម្រិត​ខ្ពស់​នៅថ្ងៃនោះ​ដែរ​ក្រោម​ប្រធានបទ​«​យុត្តិធម៌​សង្គម​សម្រាប់​ទាំងអស់គ្នា បញ្ចប់​ពលកម្ម​កុមារ​» ជា​ព្រឹត្តិការ​មួយផ្នែក​នៃ​សម័យប្រជុំ​នៃ​សន្និសីទ​ពលកម្ម​អន្តរជាតិ​។ កិច្ចពិភាក្សា បាន​ផ្តោតទៅលើ​ទំនាក់ទំនង​រវាង​យុត្តិធម៌​សង្គម និង​ការលុបបំបាត់​ពលកម្ម​កុមារ​។

​សមាជិក​គណៈកម្មាធិកា​រ ដែល​តំណាង​ឲ្យ​កម្មករ និយោជក និង​រដ្ឋាភិបាល បានបញ្ជាក់​ពី​ភាព​បន្ទាន់​នៃ​ការប្រយុទ្ធប្រឆាំង​ពលកម្ម​កុមារ និង​បាន​ពិភាក្សា​ពី​វិធី​ដើម្បី​ជំរុញ​យុត្តិធម៌​សង្គម​។ អគ្គនាយក​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) លោក Gilbert F. Houngbo បាន​និយាយ​ក្នុង​សុន្ទរកថា តាម​វីដេអូ​ថា​ជា​លើកដំបូង ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ ពលកម្ម​កុមារ​កំពុង​កើនឡើង​។ កុមារ​ ១៦០​លាន​នាក់ ប្រមាណ​១​ម្នាក់​ក្នុងចំណោម​១០​នាក់​នៅ​ទូទាំង​ពិភពលោក​កំពុងស្ថិត​ក្នុង​ពលកម្ម​កុមារ​។

អង្គការ ILO បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពិភពលោក​ពុំបាន​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​ក្នុងការ​កាត់បន្ថយ​ពលកម្ម​កុមារ​នោះទេ​ចាប់តាំងពី​ឆ្នាំ​២០០០ ប៉ុន្តែ​រយៈពេល​ពី​បី​ឆ្នាំ​កន្លងទៅនេះ​ជម្លោះ វិបត្តិ និង​ការ​រាតត្បាត​ជំងឺ Covid-19 បានធ្វើ​ឲ្យ​គ្រួសារ​ជាច្រើន​ធ្លាក់ចូល​ទៅក្នុង​ភាពក្រីក្រ និង​បាន​បង្ខំ​ឲ្យ​កុមារ​រាប់លាន​នាក់​បន្ថែមទៀត​ធ្លាក់​ចូលក្នុង​ពលកម្ម​កុមារ​។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមថា វិធានការ​ជាច្រើន ដើម្បី​ប្រយុទ្ធប្រឆាំង​ពលកម្ម​កុមារ​រួមមាន ការបង្កើត និង​ការអនុវត្តន៍​ក្របខណ្ឌ​ច្បាប់​រឹងមាំ​ផ្អែកលើ​បទដ្ឋាន​ពលកម្ម​អន្តរជាតិ និង​កិច្ចសន្ទនា​សង្គម ការផ្តល់​ដំណើរការ​សកល​ចំពោះ​ការសិក្សាអប់រំ​មានគុណ​ភាពល្អ និង​ការ​គាំពារ​សង្គម ព្រមទាំង​វិធានការ​ដោយផ្ទាល់​ដើម្បី​លុបបំបាត់​ភាពក្រីក្រ វិសមភាព និង​អសន្តិសុខ​សេដ្ឋកិច្ច និង​ជំរុញ​ការងារ​គួរ​ជាទី​ពេញចិត្ត​សម្រាប់​បុគ្គលិក​ពេញវ័យ​៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm