ក្រុមអ្នកនេសាទកូរ៉េខាងត្បូង ស្រែកតវ៉ាប្រឆាំងការបញ្ចេញទឹកមានសារធាតុពុលវិទ្យុសកម្មរបស់ប្រទេសជប៉ុន​

2023/06/14 12:46:02 am        97

​អ្នកនេសាទ​របស់​ប្រទេស​កូរ៉េខាងត្បូង ជាង​៣​ពាន់​នាក់ បានមក​ប្រមូល​ផ្តុំគ្នា កាលពី​ថ្ងៃ​ចន្ទ​នៅ​ជិត​អគារ​រដ្ឋសភា ក្នុង​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​តវ៉ា​ការបញ្ចេញ​ទឹក​មាន​សារធាតុ​ពល​វិទ្យុសកម្ម​តាម​ផែនការ​របស់​ប្រទេស​ជប៉ុន ពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែល​លែង​ដំណើរការ ចូលទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។

​ក្រុម​អ្នកនេសាទ បាន​កាន់​សញ្ញា​ដែល​សរសេរថា «​ប្រឆាំង​ដាច់ខាត​ចំពោះ​ការបញ្ចេញ​ទឹក​មាន​សារធាតុពុល​វិទ្យុសកម្ម​នៅ​រោងចក្រ Fukushima ទៅក្នុង​សមុទ្រ និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ក្រុង​តូ​ក្យូ (TEPCO) បានចាប់ផ្តើម​ប្រតិបត្តិ​ការសាកល្បង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ លាយ​ទឹកសាប​និង​ទឹកសមុទ្រ ដែល​ពុំមាន​ផ្ទុក​សារធាតុ​វិទ្យុសកម្ម ដើម្បី​បញ្ជាក់ថា​តើ​បរិក្ខារ​បញ្ចេញ​ទឹក​ទៅ​សមុទ្រ​អាចធ្វើ​ប្រតិបត្តិការ​ដោយ​ទុកចិត្តបាន​ឬទេ​។ ការសាកល្បង​ដំណើរការ​ពី​ទីតាំង​បញ្ចេញ​ទឹក ត្រូវបាន​គេ​រំពឹងថា មាន​រយៈពេល​ប្រហែល​២​សប្តាហ៍​។​

​សមាគម​អ្នកនេសាទ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា រដ្ឋាភិបាល​ជប៉ុន គួរតែ​ណែនាំ​នូវ​ដំណោះស្រាយ​នានា រួមមាន​ទាំង​ការ​ស្តុក​នៅលើ​ដី​រយៈពេល​យូរ​ប្រសើរ​ជាជាង​ចាក់ចោល​ទឹក​មាន​សារធាតុ​វិទ្យុសកម្ម ដែល​នឹង​បំផ្លាញ​ជីវិត​ទាំងអស់​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​ការរស់នៅ​របស់​អ្នកនេសាទ​ទាំងអស់​ដែល​ពឹង​អាស្រ័យ​លើ​ការនេសាទ​។​

​សមាគម បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដាក់​បណ្តឹង​បន្ទាន់​ទៅកាន់​តុលាការអន្តរជាតិ សម្រាប់​ច្បាប់​សមុទ្រ​លើ​ប្រទេស​ជប៉ុន ដោយ​និយាយថា ប្រសិនបើ​ទឹក​មាន​សារធាតុពុល​ត្រូវបាន​បញ្ចេញ វា​នឹង​គំរាម​ដល់​ជីវភាព​រស់នៅ​របស់​អ្នកនេសាទ ក្នុងពេល​មានការ​ធ្លាក់ចុះ​ខ្លាំង​ក្នុង​តម្រូវការ​សម្រាប់​ផលិតផល​សមុទ្រ​។​

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        8
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm