ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្រ្ត សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ក្នុងនោះរួមទាំងការងារបោសសម្អាតមីន

2023/06/14 01:02:09 am        164

សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននាំមកនូវជោគជ័យយ៉ាងធំធេងជាច្រើនជាប្រវត្តិសាស្រ្ត សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ក្នុងនោះរួមទាំងការងារបោសសម្អាតមីនរយៈពេលជាង ៣០ឆ្នាំនេះ។ បើគ្មានសម្តេចតេជោ ដឹកនាំប្រទេសកម្ពុជា ក៏គ្មានការងារបោសសម្អាតមីន ហើយប្រជាជន កម្ពុជានៅ តែបន្តរងគ្រោះ ថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

នេះជាការលើកឡើងរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងកិច្ចប្រជុំជាមួយ យោធ ភូមិ ភាគទី៤ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ស្តីពីការងារបោសសម្អាតមីនទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ខេត្ត ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេ បញ្ជាការ រងនិងជាមេបញ្ជាការយោធភូមិភាគទី៤នៃកងទ័ពជើងគោក, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេ បញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ពលទាហាន នាយទាហាន នៃយោធភូមិភូមិ ទី៤។

ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណ និងសម្តែងនូវការ ដឹងគុណយ៉ាង ជ្រាលជ្រៅជូនចំពោះកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមរំដោះប្រទេសជាតិ ចេញពី របបប្រល័យពូជសាសន៍ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ជូនកងយោធពលខេមរភូមិន្ទ ចំពោះការពលី និងលះបង់គ្រប់ បែបយ៉ាងដើម្បី សន្តិភាព និងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាការចូលរួម ជួយសង្រ្គោះអាយុជីវិតរបស់ បងប្អូនប្រជា ពលរដ្ឋតាម រយៈការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងកំឡុងពេល ដែលប្រទេសជាតិទទួល បាន សុខសន្តិភាពពេញលេញ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា បើគ្មានសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន ទេក៏គ្មាន សមិទ្ធផល នៃការងារបោស សម្អាតមីនកើតឡើងបានដែរ ហើយការចូលរួមរបស់កងយោធពលខេមរភូមិន្ទ គឺចាំបាច់និងមិនអាចខ្វះបានឡើយ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងនូវសារៈសំខាន់ ២ចំណុចចាំចាច់ក្នុងការងារ បោស សម្អាត មីននៅកម្ពុជា ទី១/. ការផ្តល់ដីសុវត្ថិភាព និងជួយសង្រ្គោះប្រជាជន កម្ពុជានៅគ្រប់ទិសទី ដែលជាបំណង ប្រាថ្នាធំ របស់សម្តេចតេជោ ចង់ឃើញ ប្រជាជនកម្ពុជាទាំងទីក្រុង និងទីជនបទទាំងអស់ រួចផុតពីគម្រាមកំហែង ដោយសារ គ្រាប់មីន និងទី២/. ឆ្លើយតបនឹងអនុសញ្ញាអូតាវ៉ាដែលកម្ពុជា ជាសមាជិករដ្ឋភាគី ដោយត្រូវបំពេញកាតព្វកិច្ច បោស សម្អាតមីនឲ្យអស់ពីប្រទេសកម្ពុជា។

 ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ក្នុងឆ្លើយតបនឹងចំណុចទាំងពីរ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ​ចក្ខុវិស័យដឹក នាំប្រទេសកម្ពុជាយ៉ាងច្បាស់លាស់ក្នុងការបញ្ចប់ការគំរាមកំហែងដោយ​គ្រាប់មីនដែលបាន​ដឹងឲ្យ​អស់ត្រឹមឆ្នាំ២០២៥ ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តសកម្មភាពមីន ២០១៨-២០២៥ ដែលក្នុងនោះការចូលរួម​របស់កងទ័ពជើងគោក គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាច់ខ្វះបាន។

 ក្នុងរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០២២ កងទ័ពជើង​គោក បានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ដោយទទួលការគាំទ្របច្ចេកទេស និងធនធានពី​អាជ្ញាធរមីន តាមរយៈគម្រោងសម្តេចតេជោសម្រាបសកម្មភាពមីន និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។ បច្ចុប្បន្ននេះ កងទ័ពជើងគោក បាននឹងកំពុងពង្រាយកម្លាំងបោសសម្អាតមីនចំនួន ៣៥ កងរួចមកហើយ និងត្រៀម​កម្លាំងរហូតដល់ ៤៥ ដើម្បីចូលរួមបោសសម្អាតមីនមនុស្សធម៌នេះ។ ឆ្នាំ២០២៣ កងទ័ពជើងគោក បានទទួល​ផែនការ​បោសសម្អាតមីនពីអាជ្ញាធរមីនចំនួនជាង ៤៦ គីឡូម៉ែត្រក្រឡាក្នុងខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្តរមានជ័យ សម្រេចបាន ៩០%នៃផែនការ ហើយគ្រោងនឹងបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

 ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា ក្នុងនាមមេបញ្ជាការកងទ័ពជើងគោក សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះអាជ្ញាធរមីន ដែលតែងតែផ្តល់ការគាំទ្រទាំងធនធាន សម្ភារៈ និងបច្ចេកទេសដល់​កងទ័ពជើងគោក ក្នុងកិច្ចការបោសសម្អាតមីននៅកម្ពុជា៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        70
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        163
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm