ប្រតិកម្មចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi

2023/06/14 02:55:48 am        220

អតីតនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Silvio Berlusconi ជាធុរជនលំដាប់មហាសេដ្ឋីម្នាក់ ដែលបានបង្កើតក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុតរបស់ប្រទេសអ៊ីតាលី និងដែលបានដឹកនាំក្លិប AC Milan ឲ្យទទួលបានជោគជ័យ ក្នុងវិស័យបាល់ទាត់អន្តរជាតិ មុនពេលផ្លាស់ប្តូរមកប្រឡូកក្នុងឆាកនយោបាយនោះ បានស្លាប់ ក្នុងវ័យ ៨៦ឆ្នាំ។

លោក Berlusconi បានទទួលមរណភាពនៅឯមន្ទីរពេទ្យ San Raffaele ក្នុងទីក្រុងមីឡាន (Milan) ប្រទេសអ៊ីតាលី ជាកន្លែងដែលរូបលោកបានចំណាយពេល ៦សប្តាហ៍ ដើម្បីទទួលការព្យាបាលការឆ្លងមេរោគសួត ដែលមានពាក់ព័ន្ធនឹងជំងឺមហារីកគ្រាប់ឈាមរ៉ាំរ៉ៃ មុនពេលធ្វើការព្យាបាលម្ដងទៀត ហើយបណ្ដាមេដឹកនាំធំៗទូទាំងពិភពលោក បានបញ្ចេញសារប្រតិកម្មចំពោះព័ត៌មានស្តីពីមរណភាពនេះ។

ខាងក្រោមនេះ គឺជាសារខ្លះរបស់ថ្នាក់ដឹកនាំធំៗ ដែលមានប្រតិកម្មនឹងដំណឹងនៃការបាត់បង់ជីវិតនេះ៖

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni(ជ័រចា ម៉ែលីនី) បានសរសេរថា៖ «លោក Silvio Berlusconi គឺប្រសើរជាងអ្នកតស៊ូប្រយុទ្ធទាំងអស់ ដោយលោកគឺជាបុរសម្នាក់ ដែលមិនខ្លាច ក្នុងការការពារនូវជំនឿចិត្តរបស់លោក ហើយវាច្បាស់ណាស់ថា ភាពក្លាហាននោះ និងការប្តេជ្ញាចិត្តនោះ បានធ្វើឲ្យរូបលោកក្លាយជាបុគ្គលដ៏មានឥទ្ធិពលបំផុត ក្នុងប្រវត្តិសាស្ត្រអ៊ីតាលី»។

លោក Vladimir Putin បានរៀបរាប់ថា៖ សម្រាប់ខ្ញុំ លោក Silvio គឺជាមនុស្សគួរជាទីស្រឡាញ់ ពោលគឺជាមិត្តពិតប្រាកដ។ ខ្ញុំតែងតែកោតសរសើរដោយស្មោះ ចំពោះប្រាជ្ញារបស់គាត់ សមត្ថភាពរបស់គាត់ ក្នុងការសម្រេចចិត្តប្រកបដោយការថ្លឹងថ្លែង និងមើលឃើញវែងឆ្ងាយ ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកបំផុតក៏ដោយ»។ 

សម្ដេចសង្ឃកាតូលិក សម្ដេចប៉ាប ហ្វ្រង់ស៊ីស បានសរសរសារផ្ញើទៅកូនស្រីច្បងរបស់លោក Berlusconi លោកស្រី Marina ថា ព្រះអង្គបានផ្តល់នូវការចូលរួមដោយស្មោះស្ម័គ្ររបស់ព្រះអង្គ ក្នុងការកាន់ទុក្ខ ចំពោះការបាត់បង់តួអង្គដ៏សំខាន់នៃជីវិតនយោបាយអ៊ីតាលី ដែលបានទទួលខុសត្រូវជាសាធារណៈជាមួយនឹងនិស្ស័យដ៏ស្វាហាប់។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសរសេរថា៖ «ច្បាស់ណាស់ រូបលោកគឺជាឥស្សរជនដ៏សំខាន់មួយរូប នៅក្នុងអាយុជីវិតរបស់ប្រទេសអ៊ីតាលី ក្នុងជីវិតនយោបាយ និងក្នុងជីវិតសាធារណៈរបស់ប្រទេសនេះ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm