
នគរបាលអង់គ្លេសបាននិយាយថា មនុស្ស ៣ នាក់ ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងទីក្រុង Nottingham ភាគកណ្តាលនៃប្រទេសអង់គ្លេស ហើយបុរសម្នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថាពីបទឃាតកម្ម បន្ទាប់ពីរថយន្តមួយគ្រឿង បានព្យាយាមបើកបំបុកលើមនុស្សបីនាក់ទៀត។
នគរបាលបាននិយាយថា មនុស្សពីរនាក់ត្រូវបានគេរកឃើញថាបានស្លាប់នៅលើផ្លូវមួយនៅកណ្តាលទីក្រុងបន្ទាប់ពីម៉ោង ៤ ទៀបភ្លឺម៉ោងក្នុងស្រុក មុនពេលក្រុមមន្ត្រីត្រូវបានជូនដំណឹងពីឧប្បត្តិហេតុមួយទៀតនៅមិនឆ្ងាយពីនោះ ជាទីដែលរថយន្តមួយគ្រឿងបានព្យាយាមបើកបំបុកមនុស្សបីនាក់។ បុរសម្នាក់ទៀតត្រូវបានរកឃើញថាបានស្លាប់នៅផ្លូវមួយទៀត នៅខាងក្រៅក្រុង។
បុរសវ័យ ៣១ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទឃាតកម្ម ហើយត្រូវបាននគរបាលឃុំខ្លួន។ ផ្លូវជាច្រើនត្រូវបានបិទ ហើយបណ្តាញរថភ្លើងខ្សែកាប្លិ៍ក្នុងតំបន់បានផ្អាកការឆ្លងកាត់ទីក្រុង Nottingham ខណៈពេលដែលនគរបាលកំពុងដោះស្រាយឧប្បត្តិហេតុនេះ៕
